កោងអីកោងយ៉ាងនេះ!! Dybala ស៊ុតហ្រ្វីឃីគកោងចូលទីយ៉ាងអស្ចារ្យ ជួយ Juventus បន្តភាពមិនទាន់ចាញ់ (មានវីដេអូ)

//s5.kh1.co/c2/c208a25d11d034fa8118967f3328ca5fe8dc51b2.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ Juventus បានបន្តភាពមិនទាន់ចាញ់របស់ខ្លួនក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល D ពានរង្វាន់ UEFA Champions League បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Atletico Madrid ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតជុំទី៥ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Juventus និង At.Madrid 
ការប្រកួតរវាង Juventus និង At.Madrid 

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Allianz Stadium ជាង ៤ម៉ឺននាក់ Paulo Dybala ជាកីឡាករតែមួយរូបគត់ដែលអាចរកគ្រាប់បាល់នៅក្នុងការប្រកួត។ គ្រាប់បាល់តែ ១គ្រាប់នោះរកបានក្នុងម៉ោងបន្ថែមវគ្គទី១ ដោយខ្សែប្រយុទ្ធអាហ្សង់ទីន Dybala បានស៊ុតបាល់ពិន័យហ្វ្រីឃីគដោយប្រើជើងឆ្វេងពីជ្រុងខាងស្ដាំ កោងផុតដៃអ្នកចាំទីចូលទីយ៉ាងអស្ចារ្យ។

Dybala អបអរគ្រាប់បាល់
Dybala អបអរគ្រាប់បាល់

ក្រោយទទួលបាន ៣ពិន្ទុពីការប្រកួតនោះ ក្រុមរបស់លោក Mauricio Sarri បានបន្តឈរនៅកំពូលតារាងក្នុងពូល D ដោយ៥ប្រកួតឈ្នះ៤ និងស្មើ១ មិនដែលចាញ់ មាន១៣ពិន្ទុ។ ចំណែកឯ Altetico Madrid ឈរនៅលេខ២ ៥ប្រកួតឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្នុងពូល D
តារាងចំណាត់ថ្នាក់ក្នុងពូល D
ចង់ឃើញថា Dybala ស៊ុតហ្វ្រីឃីគចូលទីល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T