Manchester United នារដូវកាល ២០១៩ - ២០២០ នេះ កីឡាករដែលបានប្រាក់ឈ្នួលច្រើនបំផុតគឺមិនមែនបានទៅលើ ខ្សែស្លាប ប្រទេស ឈីលី Alexis Sanchez ឬ Pogba នោះទេ ប៉ុន្តែបានទៅលើ អ្នកចាំទីអេស្ប៉ាញ David De Gea។

De Gea រកបាន ៤៥ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ ដែលស្មើនឹងប្រមាណ ២៣លានដុល្លារក្នុងមួយឆ្នាំ។ ឯ Sanchez លេងនៅ Inter Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង ក៏នៅទទួលបាន ៤០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ពី Manchester United ដែរ នេះបើតាមសារព័ត៌មាន Mail។

David De Gea

ឯខ្សែបម្រើបារាំង Paul Pogba វិញ ទទួលបានជាង ៣៧ ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍នៅក្នុងរដូវកាលនេះ។ តាមពីក្រោយ Pogba គឺ ខ្សែប្រយុទ្ធ Anthony Martial ទទួលបានជាង ៣២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។

អ្នកលេខ ៥ គឺ បានទៅលើ ខ្សែការពារអង់គ្លេស Harry Maguire។ កីឡាកររូបនេះទទួលបានជាង ២៤ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕

ចង់ដឹងណាស់មែនទេហេតុអ្វីបានជាតម្លៃខ្លួនរបស់គាត់ខ្ពស់យ៉ាងនេះ? មកមើលវីដេអូបង្ហាញពីការសង្គ្រោះបាល់ដ៏ល្អរបស់អ្នកចាំទីរូបនេះ

David De Gea Best Save

ប្រភព៖ The Sun 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]