ប្ដូរកែងគ្នាសាហាវ! គង់ សំបូរ សន្លប់ក្រោមផ្លែកែងរបស់កីឡាករភូមាត្រឹមទឹកទី១ នៅសង្វៀន Thai Fight (មានវីដេអូ)

//s5.kh1.co/8c/8c8201ac322f78575d52d7627c266b823fd6459c.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ អ្នកប្រដាល់មកពីក្លិបគុហ៍ព្រហ្មមានជ័យ គង់ សំបូរ បានប្រកួតចាញ់កីឡាករជនជាតិភូមា Tha Pyay Nyo ដោយសន្លប់នៅទឹកទី១ ក្នុងកម្មវិធីការប្រកួតប្រដាល់ដ៏ធំប្រចាំប្រទេសថៃ Thai Fight នៅទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ គង់ សំបូរ និងកីឡាករ Tha Pyay Nyo
កីឡាករ គង់ សំបូរ និងកីឡាករ Tha Pyay Nyo

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាមកីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗតាមរយៈការទាត់ និងប្រើដៃ ហើយនៅពាក់កណ្ដាលទឹកកីឡាករ ភូមា បានវាយឲ្យ គង់ សំបូរ ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង។

ការប្រកួតឈានដល់ចុងទឹកទៅហើយ កីឡាករទាំងពីរបានប្ដូរកែងបត់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារតែកែងរបស់កីឡាករភូមា បានធ្វើឲ្យគង់ សំបូរ ដួលនិងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

កីឡាករភូមា Tha Pyay Nyo ឈ្នះការប្រកួត
កីឡាករភូមា Tha Pyay Nyo ឈ្នះការប្រកួត
ចង់ឃើញថា កែងរបស់កីឡាករភូមា លឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T