លោក David Moyes គ្រោងនឹងត្រលប់​ទៅកាន់ Premier League វិញ ត្រៀមជំនួសដំណែងគ្រូបង្វឹក១រូប

//s5.kh1.co/d7/d7438f6a5411771e8f47bc7447bdc91d06f9a82f.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អតីតគ្រូបង្វឹកក្រុម Manchester United លោក David Moyes ត្រូវបានគេរាយការណ៍ថា លោកអាចនឹងត្រលប់មកកាន់ក្របខណ្ឌ​ Premier League វិញដើម្បីជំនួសដំណែងគ្រូបង្វឹកក្រុម Everton លោក Marco Silva

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Daily Mirror បានអោយដឹងថាកៅអីរបស់លោក Marco Silva បច្ចុប្បន្នកំពុងមានភាពក្ដៅគគុក ក្រោយលោកដឹកនាំក្រុម Everton ចាញ់ក្រុមបាតតារាង Norwich City ០-២ ក្នុងដីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។

  លោក Marco Silva
  លោក Marco Silva

លោក Silva ដឹកនាំក្រុមមិនបានល្អនោះទេក្នុងរដូវកាលនេះ ដោយ១៣ប្រកួតកន្លងទៅក្នុងក្របខណ្ឌ Premier League ក្រុម Everton ស្វែងជ័យជម្នះបានតែ៤ប្រកួតប៉ុណ្ណោះ។

តារាង Premier League
តារាង Premier League

បច្ចុប្បន្នក្រុម Everton កំពុងឈរក្នុងចំណាត់ថ្នាក់លេខ១៦ មាន១៤ពិន្ទុសរុប គិតត្រឹម១៣ប្រកួត មានគម្លាតពីតំបន់ដែលគេកាត់ចោលទៅលេងក្របខណ្ឌ Championship តែ៤ពិន្ទុប៉ុណ្ណោះ។

យ៉ាងណាមិញតាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា លោក Moyes បានត្រៀមខ្លួនរួចជាស្រេចក្នុងការត្រលប់ទៅដឹកនាំក្លិបចាស់របស់លោកវិញ។

លោក David Moyes កាលនៅដឹកនាំក្រុម​ Everton 
លោក David Moyes កាលនៅដឹកនាំក្រុម​ Everton 

គួររម្លឹកផងដែរថាលោក Moyes ធ្លាប់ដឹកនាំក្លិប Everton អស់រយៈពេល១១ឆ្នាំ អំឡុងពេលឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ មុនពេលលោកទៅជំនួសដំណែងលោក Sir Alex Ferguson នៅ Manchester United។

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T