កំពុងល្បីខ្លាំង តារាស្រីម៉ាប់នេះ កាន់កាបូបដៃតូចបំផុតនៅលើលោកផ្អើលអស់កម្មវិធី តែតម្លៃក៏.....!

//s5.kh1.co/fb/fbdac3ac86b8213e2267ab899636e1592347f977.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Lizzo បានបង្ហាញមុខនៅលើកម្រាលព្រំក្រហម នៃកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ «American Music Awards ២០១៩» យ៉ាងណាមិញ​នាងបានទាក់ទាញចំណាប់អារម្មណ៍មហាជន មិនតិចនោះទេ ក្រោយពេលនាងបានកាន់នូវ កូនកាបូបដៃដ៏សែនតូចបំផុតនៅលើលោក ចូលរួមកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងស្រីម្ចាស់បទ «Truth Hurts» រូបនេះ បានស្លៀកនូវរ៉ូបប៉ោងពណ៌ទឹកក្រូច​យ៉ាងស្រស់ឆើតឆាយ អមជាមួយនឹងកូនកាបូបយ៉ាងគួរឲ្យស្រលាញ់ និងមានទំហំតូចបំផុត ម៉ាក Valentino ដែលនាងបានយួរវាជាមួយនឹងម្រាមដៃរបស់នាង។ ហើយបើនិយាយពីតម្លៃនៃកាបូបតូចមួយនេះវិញ កាលពីទើបចេញដំបូងកាលពីអំឡុងកម្មវិធីដើរម៉ូត Paris Fashion Week ខែកុម្ភៈ ប្រភេទកាបូបខ្នាតតូច Jacquemus Handbags នេះ គឺមានតម្លៃចាប់ពី ២៦០ដុល្លារ ដល់ ៥២០ដុល្លារ ផងដែរ។

យ៉ាងណាមិញ បើទោះបីជាកាបូបខ្នាតតូចដែល Lizzo បានកាន់នេះវាមានភាពប្លែកភ្នែកនិងធ្វើឲ្យមហាជន មានភាពងឿយឆ្ងល់ជាមួយនឹងអត្ថប្រយោជន៍របស់វាក៏ដោយ ប៉ុន្តែគ្រប់គ្នាក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះម៉ូតកាបូបដ៏គួរឲ្យស្រលាញ់មួយនេះ ក៏ដូចជាកោតសរសើរចំពោះភាពច្នៃប្រឌិតរបស់Lizzo ផងដែរ៕

Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Lizzo កាន់កាបូបខ្នាតតូចម៉ាក Valentino
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T