គ្រូ At. Madrid លោក Simeone៖ “Ronaldo តែងតែធ្វើអោយ Atletico Madrid ឈឺចាប់”

//s5.kh1.co/fc/fca05809cc1a8c4e1b7d8f44805d70d50d605642.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone បានជំរុញឲ្យកូនក្រុមរបស់លោកបង្កើនការប្រុងប្រយ័ត្នចំពោះកីឡាករឆ្នើមរបស់ក្លិបសេះបង្កង់​ Juventus កីឡាករ Cristiano Ronaldo ព្រោះកីឡាកររូបនេះតែងតែធ្វើអោយក្រុមរបស់លោកឈឺចាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ក្រុមសេះបង្កង់​ Juventus នឹងបើកទ្វារកីឡដ្ឋាន Allianz Stadium ទទួលស្វាគមន៍ក្រុម Atletico Madrid ក្នុងការប្រកួតក្របខណ្ឌ Champions League ប្រចាំពូល D នៅយប់នេះវេលាម៉ោង៣:០០ (ម៉ោងកម្ពុជា)។

លោក Diego Simeone
លោក Diego Simeone

លោក Diego Simeone បានថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតថា៖

"ពួកយើងនឹងធ្វើអោយបានល្អបំផុតរាល់ការប្រកួត និងព្យាយាមឈ្នះគ្រប់ការប្រកួតទាំងអស់។ Ronaldo គឺជាជើងឯក១រូប គាត់តែងតែធ្វើអោយពួកយើងឈឺចាប់។ គាត់ជាកីឡាករដ៏អស្ចារ្យ។"

គួរឲ្យដឹងដែរថាកីឡាករ Cristiano Ronaldo ធ្លាប់ស៊ុតបញ្ចូលទីទៅលើក្រុម Atletico Madrid បានរហូតដល់២២គ្រាប់ គិតរាល់ការប្រកួតទាំងអស់ទាំងលេងអោយ Real Madrid និង Juventus៕

ប្រភព៖ football-italia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T