Hazard៖ សម្រាប់ខ្ញុំកីឡាករឆ្នើមទាំង៣រូបនេះស័ក្ដិសមនឹងទទួលពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩

//s5.kh1.co/af/af5bcd1f2fd51d1044284bda69629482370b5f33.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Eden Hazard យល់ឃើញថាក្នុងចំណោមបេក្ខភាពទាំង៣០រូប ដែលឈរឈ្មោះប្រជែងយកពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩ មានតែកីឡាកររបស់ក្លិប Liverpool ប៉ុណ្ណោះដែលស័ក្ដិសមនឹងទទួលបានពានរង្វាន់មួយនេះ ក្នុងនោះរួមមានកីឡាករ Sadio Mane, Mohamed Salah​Virgil Van Dijk 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sadio Mane, Mohamed Salah និង ​Virgil Van Dijk
  កីឡាករ Sadio Mane, Mohamed Salah និង ​Virgil Van Dijk

Hazard បាននិយាយប្រាប់កាសែត Le Parisien (កាសែតរបស់បារាំង) ថា៖

កីឡាករ Eden Hazard
កីឡាករ Eden Hazard

"ខ្ញុំនឹងអោយពានរង្វាន់ (Ballon d'Or ) នេះទៅដល់កីឡាករ Liverpool។ ទាំង Mane, Salah ឬ Van Djik សុទ្ធតែស័ក្ដិសមនឹងទទួលបានវា។"

គួរឲ្យដឹងថាកាប្រកាសលទ្ធផលអ្នកដែលឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩ នឹងប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ប្រភព៖​ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T