ក្រោយលេចឮ Arsenal ចង់បាន កីឡាករជួរមុខ Real Madrid ម្នាក់នេះចេញមុខបកស្រាយថា….!!

//s5.kh1.co/b0/b0c461c8259fd123d21b9b205a17c9cf8bb8dd50.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយលេចឭព័ត៌មាននៃការចាប់អារម្មណ៍ពីសំណាក់ក្លិប Arsenal កីឡាករ James Rodriguez បានចេញមុខមកបញ្ជាក់ថា គេនឹងមិនសម្រេចចិត្តចាកចេញពី Real Madrid នោះទេ នេះបើតាមភ្នាក់ងារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

ប្រភពដដែលបានរៀបរាប់ឲ្យដឹងទៀតថា កីឡាករជម្រើសជាតិកូឡំប៊ីរូបនេះបានបារម្ភជុំវិញអនាគតរបស់ខ្លួនក្នុងការផ្លាស់ប្ដូរក្លិបនៅពាក់កណ្ដាលរដូវកាល ដោយមើលឃើញថាធ្លាប់មានកីឡាករ Real Madrid មួយចំនួនធ្លាប់ជួបប្រឈមនឹងបញ្ហានេះ។

អ្នកចាត់ការទូទៅកាំភ្លើងធំ Arsenal លោក Unai Emery បានដាក់ការចង់បានទៅលើ James Rodriguez ដើម្បីមកពង្រឹងបន្ថែមនៅតំបន់ខាងលើរបស់ក្រុម បន្ទាប់ពី Mesut Ozil និង Granit Xhaka មិនអាចធ្វើតាមអ្វីដែលលោកចង់បាន។

លោក Unai Emery 
លោក Unai Emery 

ក្រៅពី Arsenal នៅមានក្លិបធំមួយទៀតនៅក្របខណ្ឌលីគកំពូលរបស់អ៊ីតាលី Serie A បានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ២៨ឆ្នាំ James Rodriguez គឺ Napoli ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដែលជាអតីតគ្រូរបស់ James កាលនៅ Real Madrid និង Bayern Munich។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

គួរឲ្យដឹងដែរថា កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ Atletico Madrid បានព្យាយាមតាមអន្ទងយក James ជាខ្លាំង ប៉ុន្តែដោយសារតែបញ្ហារបួសរបស់ Isco និង Asensio បានធ្វើឲ្យលោក Zidane មិនយល់ព្រមក្នុងការលក់ និងរក្សាទុក James បន្តទៀត៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T