ភ្លាត់ចុងម៉ោង ធ្វើឲ្យកម្ពុជា បាត់បង់៣ពិន្ទុក្នុងការប្រកួតបើកឆាកស៊ីហ្គេម ជាមួយម្ចាស់ផ្ទះ (មានវីដេអូ)

//s5.kh1.co/d3/d33fdfd921c07f96aece97079ebe02fca8b9baaa.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំបានខកខានក្នុងការដណ្ដើមយក ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះហ្វីលីពីន នៅក្នុងការប្រកួតបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាករស៊ីហ្គេមលើកទី៣០ បន្ទាប់ពីស្មើគ្នា ១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ U-22 កម្ពុជា  (រូបភាព: FFC)
ក្រុមជម្រើសជាតិ U-22 កម្ពុជា  (រូបភាព: FFC)

កម្ពុជា ជាអ្នកបើកការនាំមុខមុននៅវគ្គទី១ នាទីទី៤១ តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធក្លិបវិសាខា កែវ សុខផេង បន្ទាប់ពីការលេងបាល់មួយ-ពីរ (One-Two) យ៉ាងល្អជាមួយនិង ឆេង ម៉េង។ ចប់វគ្គទី១ កម្ពុជា បាននាំមុខមុនហ្វីលពីន ០ទល់នឹង១។

កែវ សុខផេង អបអរគ្រាប់បាល់ (រូបភាព: FFC)
កែវ សុខផេង អបអរគ្រាប់បាល់ (រូបភាព: FFC)

ការប្រកួតអូសបន្លាយដល់ម៉ោងបន្ថែមក្នុងវគ្គទី២ ទើបម្ចាស់ផ្ទះអាចវាយបកតាមស្មើវិញបានដោយការស៊ុតរបស់កីឡាករប្ដូរចូល Chung នៅនាទីទី៩០+២។ ជាលទ្ធផលបញ្ចប់ការប្រកួតហ្វីលីពីន និងកម្ពុជាចែកគ្នាម្នាក់មួយពិន្ទុក្រោមស្មើគ្នា ១-១។

កីឡាកររបស់ហ្វីលីពីន អបអរគ្រាបបាល់ចុងម៉ោង
កីឡាកររបស់ហ្វីលីពីន អបអរគ្រាបបាល់ចុងម៉ោង

ចំណែកឯលទ្ធផលមួយគូទៀតក្នុងពូល A ជាមួយគ្នានេះគឺសហភាពមីយ៉ាន់ម៉ា ស្មើគ្នាជាមួយម៉ាឡេស៊ី ១ទល់នឹង១៕

សូមទស្សនាវីដេអូ Highlight ខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T