មិនគួរឲ្យជឿ! ទីបំផុតកំណត់ត្រា មិនដែលចាញ់ ១៤ប្រកួតរបស់ យ៉េន ឌីណា ត្រូវបានបំបែក (មានវីដេអូ)

//s5.kh1.co/48/4852de36ab457a9f86a776c2eb8221cfe36b25df.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍កន្លងទៅ កូនសិស្សរបស់លោកគ្រូ អេ ភូថង កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ កូឡាបដាំ ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ កូឡាបដាំ ឈ្នះការប្រកួត
កីឡាករថៃ កូឡាបដាំ ឈ្នះការប្រកួត

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ប៉ោ ភារឹទ្ធ និងកីឡាករថៃ កូឡាបដាំ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមប្រើដៃ ទាត់ និងដូរជង្គង់គ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត យ៉េន ឌីណា ចាញ់ កូឡាបដាំ ដោយពិន្ទុ។

ការចាញ់កីឡាករថៃ កូឡាដាំ នេះជាបរាជ័យលើកដំបូងហើយសម្រាប់ ប៉ោ ភារឹទ្ធ ក្រោយពេលដែលរៀបអាពាហ៍ពិពាហ៍រួច បន្ទាប់ពី ១៤ប្រកួតកន្លងមកអ្នកប្រដាល់មកពីខេត្តកោះកុងរូបនេះមិនដែលចាញ់នោះទេ ទាំងការប្រកួតនៅខ្មែរនិងថៃ៕

កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) 
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) 

ចង់ឃើញថា កូឡាបដាំ បំបែកកំណត់ត្រារបស់ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T