អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថាលោកចង់តែផ្លាស់ប្ដូរកីឡាករ១១នាក់ចេញទេ នៅតង់ទី១ ក្នុងការប្រកួតទល់នឹងក្រុម Sheffield United ប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី១៣កាលពីម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក OIe បានិយាយក្រោយបញ្ចប់ការប្រកួតថា៖

"ខ្ញុំអាចនឹងផ្លាស់ប្ដូរកីឡាករ១១នាក់នៅតង់ទី១ លើកលែងតែអ្នកចាំទី។ ក្រុម Sheffield United មើលទៅពួកគេហាក់ដូចជាចង់ឈ្នះការប្រកួតនេះខ្លាំងជាងពួកយើង ហើយពួកគេមានការជឿជាក់លើក្បួនក្នុងការលេងរបស់ពួកគេច្រើនជាងពួកយើង។ ពួកយើងស៊ុតមិនចំគោលដៅសូម្បីតែម្ដងក្នុងតង់ទី១ ដែលនេះជាអ្វីដែលខ្ញុំមិនអាចទទួលយកបាននោះទេ។ ខ្ញុំខឹង និងខកចិត្តខ្លាំងណាស់។"
គួរឲ្យដឹងដែរថាក្រុម Manchester United បានខកខានយក៣ពិន្ទុ ក្រោយប្រកួតស្មើជាមួយនឹងក្រុម Sheffield United ក្នុងលទ្ធផល៣ទល់នឹង៣។ តាមរយៈការស្មើនេះធ្វើអោយក្រុមលោក Ole ឈរចំណាត់ថ្នាក់លេខ៩ ក្នុងតារាង Premier League មាន១៧ពិន្ទុក្នុងដៃ៕
ប្រភព៖ Bleacherreport