មុននឹងស៊ីញ៉េកុងត្រាថ្មី Sterling ចង់ឲ្យ Pep បញ្ជាក់ឲ្យច្បាស់ចំពោះបញ្ហាមួយនេះជាមុនសិន!

//s5.kh1.co/7f/7fc491c9fb8a2cdcb62298a1cb3580de7a7078ac.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានគេដឹងថាចង់ឲ្យអ្នកចាត់ការទូទៅលោក Pep Guardiola បញ្ជាក់ថាលោកនឹងនៅដឹកនាំ Manchester City រហូតដល់ផុតកិច្ចសន្យានៅឆ្នាំ២០២១  ទើបគេយល់ព្រមធ្វើកុងត្រាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

Sterling ដែលមានកុងត្រាចាស់ជាមួយ Manchester City ដល់ឆ្នាំ២០២៣ ត្រូវបានរៀបចំឲ្យមានកុងត្រាថ្មីដែលបន្ថែមតម្លៃពលកម្មនឿយហត់របស់គេដល់ទៅ ៤៥០,០០០ផោន ក្នុងមួយសប្ដាហ៍។

ជាមួយគ្នានេះ មានប្រភពព័ត៌មានលេចឭមកថាអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Pep Guardiola អាចនឹងចាកចេញពីកីឡដ្ឋាន Emirate មុនពេលកំណត់នៃកិច្ចសន្យារវាងលោកនិងក្លិបនៅឆ្នាំ២០២១។

លោក  Pep Guardiola
លោក  Pep Guardiola

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Sterling នឹងមិនយល់ព្រមចុះហត្ថលេខាថ្មីណាមួយឡើយ បើសិនជាមិនច្បាស់ថាលោក Pep នឹងនៅបន្តឬអត់។

បច្ចុប្បន្ន Sterling បានក្លាយជាខ្សែប្រយុទ្ធល្អមួយរូបនៅក្នុងពិភពបាល់ទាត់ និងកំពុងតែត្រូវបានតាមអន្ទងយកទៅលេងនៅទឹកដីអេស្ប៉ាញពីសំណាក់ក្លិប Real Madrid៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T