សោកស្ដាយ! កែវ រំចង់ ខកខានឱកាសឈ្នះខ្សែក្រវ៉ាត់ ក្រោយចាញ់ម្ចាស់ផ្ទះបារាំង នៅទឹកទី៤ (មានវីដេអូ)

//s5.kh1.co/2f/2f8c5436f2eb65fef9192d49f95ff069d61308b3.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ អ្នកប្រដាល់មានដើមកំណើតនៅខេត្តបាត់ដំបង កែវ រំចង់ បានបាត់បង់ឱកាសគ្រងដំណែងជាម្ចាស់ខ្សែក្រវ៉ាត់ ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះបារាំង កីឡាករ Omar Samb នៅទឹកទី៤ នាកម្មវិធី Muay Thai Grand Prix (MTGP) កាលពីយប់មិញនេះ នៅឯទីក្រុងប៉ារីស នៃប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករបារាំង Omar Samb និងកីឡាករ កែវ រំចង់
កីឡាករបារាំង Omar Samb និងកីឡាករ កែវ រំចង់

គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗយកតែម្ដង ដោយដូរដៃគ្នា ទាត់ និងប្រើជង្គង់ ដែលបានធ្វើឲ្យការប្រកួតមានភាពជក់ចិត្តខ្លាំងមែនទែន ព្រមជាមួយការស្រែកហ៊ោរកញ្ជ្រៀវយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្នកចូលរួមទស្សនាដោយផ្ទាល់។

យ៉ាងណាមិញ ការប្រកួតអូសបន្លាយចូលដល់ទឹកទី៤ កីឡាករម្ចាស់ផ្ទះ Omar Samb បានខ្ទាស់ជើងធ្វើឲ្យ កែវ រំចង់ ដួលក្រោកមិនរួច បើទោះបីជាជាលោកអាជ្ញាកណ្ដាលរាប់ដល់១០ទៅហើយក្តី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T