នោះៗ! ក្រោយស្មើក្នុងដីជាមួយ Southampton កាលពីថ្ងៃសៅរ៍ ពេលនេះក្លិបកាំភ្លើងធំ Arsenal មើលឃើញគ្រូបង្វឹកឆ្នើម២រូបជាបេក្ខភាពអាចមកជំនួសកន្លែងលោក Unai Emery

//s5.kh1.co/65/65d6cec821b80f2f62f74897d47708fc3051c91a.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមកាំភ្លើងធំ​ Arsenal ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណគ្រូបង្វឹក២រូប រួមមានលោក Mikel Arteta និងលោក Massimiliano Allegri ជាបេក្ខភាពដែលអាចមកជំនួសដំណែងអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Unai Emery ប្រសិនបើលោកត្រូវបានក្លិបបណ្ដេញចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mikel Arteta
  លោក Mikel Arteta
  លោក Massimiliano Allegri
  លោក Massimiliano Allegri

កៅអីរបស់លោក Emery កាន់តែក្ដៅឡើងបន្ទាប់ពីលោកដឹកនាំក្រុមខកខានឱកាសយក៣ពិន្ទុក្នុងការប្រកួតទល់នឹងក្រុម Southampton កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយពួកគេទទួលបានត្រឹមលទ្ធផលស្មើ២-២ ក្នុងដី។

លទ្ធផលការប្រកួតកាលពីថ្ងៃសៅរ៍
លទ្ធផលការប្រកួតកាលពីថ្ងៃសៅរ៍

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះដឹកនាំក្រុមធ្លាក់ទម្រង់លេងគួរអោយកត់សម្គាល់ ដោយ៥ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Premier League ក្រុម Arsenal មិនដែលស្គាល់ពាក្យថាឈ្នះនោះទេ​ ដោយស្មើ៣និងចាញ់២។

យ៉ាងណាមិញយោងតាមកាសែត The Time បានអោយដឹងថា ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុមឡុងដ៍មួយនេះ បានដាក់គោលដៅទៅលើលោក Mikel Arteta និងលោក Massimiliano Allegri ជាបេក្ខភាពដែលអាចមកជំនួសកន្លែងលោក Unai Emery។

លោក Unai Emery
លោក Unai Emery

លោក Mikel Arteta ជាអតីតកីឡាករក្រុម Arsenal អំឡុងពេលឆ្នាំ ២០១១ដល់ឆ្នាំ២០១៦ ហើយបច្ចុប្បន្នលោកជាជំនួយការរបស់លោក Pep Guardiola ដែលជាគ្រូបង្វឹកក្រុម Manchester City ចំណែកឯលោក Massimiliano Allegri សព្វថ្ងៃកំពុងតែទំនេរពីការងារជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបានក្លិប Juventus បណ្ដេញចេញកាលពីបញ្ចប់រដូវកាលមុន។

លោក Mikel Arteta កាលជាកីឡាករ Arsenal  
លោក Mikel Arteta កាលជាកីឡាករ Arsenal  

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal កំពុងឈរចំណាត់ថ្នាក់លេខ៨ ក្នុងតារាង Premier League ដោយមាន១៨ពិន្ទុក្នុងដៃ គិតត្រឹមសប្ដាហ៍ទី១៣ ដែលនេះអាចជាការព្រួយបារម្ភមួយក្នុងការបាត់បង់កៅអីទៅលេងពានរង្វាន់ Champions League រដូវកាលក្រោយផងដែរ៕

ប្រភព៖​ 101greatgoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T