ច្បាស់អីច្បាស់យ៉ាងនេះ!! Smalling ស៊ុត១ Assists ២ ជួយ Roma យកឈ្នះក្រុម Brescia ៣-០ កាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/e6/e607dc084aea4b6b5c7a0851b9fe2c3dd4cb4c94.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រុម Roma ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stadio Olimpico ទទួលស្វាគមន៍ក្រុមភ្ញៀវ Brescia ក្នុងការប្រកួតប្រចាំក្របខណ្ឌអ៊ីតាលី Serie A សប្ដាហ៍ទី១៣កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរអោយកត់សម្គាល់ក្នុងការប្រកួតនេះគឺ ខ្សែការពារក្រុម Manchester United កីឡាករ Chris Smalling ដែលបានខ្ចីជើងទៅលេងអោយក្រុម Roma បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងកាលពីយប់មិញ ដោយចូលរួមចំណែករកគ្រាប់បាល់អោយក្រុមបានរហូតដល់ទៅ៣គ្រាប់។

៣គ្រាប់របស់ក្រុម Roma ធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នា ដោយគ្រាប់ទី១ធ្វើបានដោយកីឡាករ Chris Smalling នៅនាទីទី៤៩ និងគ្រាប់ទី២រកបានដោយកីឡាករ Gianluca Mancini តាមរយៈការតែតបញ្ជូនដោយកីឡាករ Chris Smalling នៅនាទីទី៥៧ និងគ្រាប់ទី៣ សម្រេចទីដោយកីឡាករ Edin Dzeko ដែលបញ្ជូនដោយកីឡាករ Chris Smalling ដដែលនៅនាទី៦៦។

កីឡាករ  Gianluca Mancini និង កីឡាករ Chris Smalling
កីឡាករ  Gianluca Mancini និង កីឡាករ Chris Smalling
កីឡាករ Edin Dzeko 
កីឡាករ Edin Dzeko 
កីឡាករ Chris Smalling
កីឡាករ Chris Smalling

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុម Roma បានយកឈ្នះទៅលើក្រុម Brescia ក្នុងលទ្ធផល៣ទល់នឹង០៕

បើចង់ឃើញការតែត និងការបញ្ជូនបាល់របស់កីឡាករ Chris Smalling ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T