Hazard ថាបើសិនជាអាច គេចង់យកខ្សែប្រយុទ្ធម្នាក់នេះមកលេងជាមួយគ្នានៅ Real Madrid

//s5.kh1.co/2b/2b402b320436662273f7d5110455c42d74595cee.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Eden Hazard សង្ឃឹមថាកីឡាករវ័យក្មេង Kylian Mbappe នឹងមកលេងជាមួយគេនៅ Real Madrid ក្នុងពេលខាងមុខ ខណៈក្លិបយក្សអេស្ប៉ាញតាមអន្ទងយកខ្សែប្រយុទ្ធបារាំងរូបនេះជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ប្រាប់ទៅកាន់កាសែតបារាំង Le Parisien ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Eden Hazard បានឲ្យដឹងថា៖

“បើសិនជាអាចខ្ញុំចង់នាំ Mbappe មកកាន់ Real Madrid។ គេនឹងក្លាយជាកីឡាករល្អនៅលើលោកមួយរូបក្នុងរយៈពេលពីរទៅបីឆ្នាំទៀត។ មានកីឡាករក្មេងៗច្រើន ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែបើសិនជា Kylian បន្តបែបនេះទៀតគេនឹងក្លាយជាកីឡាករល្អបំផុតមួយក្នុងប្រវត្តិសាស្រ្ត។”

ឲ្យដឹងដែរថា ១២ប្រកួតបង្ហាញខ្លួនឲ្យក្លិបអ្នកមានបារាំង Paris Saint-Germain នៅរដូវកាលនេះ Mbappe អាចរកគ្រាប់ាល់ ៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់បានសម្រេចចំនួន ៤ដង។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

នៅថ្ងៃអង្គារ៍នេះ Mbappe នឹងធ្វើដំណើរមកកាន់កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ដើម្បីស្វែងរក ៣ពិន្ទុឲ្យ PSG ក្នុងការប្រកួតវគ្គសន្សំពូល A ក្នុងពានរង្វាន់ UEFA Champions League៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T