ហ្វីលីពីន៖ ថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួតពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី៣០ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំរបស់ហ្វីលីពីនលោក Goran Milojevic បានឲ្យដឹងថាក្រុមរបស់លោកមានបំណងចង់បានជ័យជម្នះក្នុងការប្រកួត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស<<យើងមានបំណងចង់បានជ័យជម្នះក្នុងការប្រកួត ហើយនេះជាគោលបំណងរបស់ខ្ញុំ>>

ម្ចាស់ផ្ទះហ្វីលីពីន ស្ថិតនៅក្នុងពូល A ជាមួយក្រុមកម្ពុជា, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ខណៈប្រកួតបើកឆាករបស់ហ្វីលីពីន នឹងត្រូវជួបជាមួយកម្ពុជា ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃនេះ វេលាម៉ោង ៧យប់តទៅ៕
