មិនគួរអោយជឿ! ត្រឹម៧នាទី Man Utd វាយបកបាន៣គ្រាប់តែគួរឲ្យសោកស្ដាយភ្លាត់ចុងម៉ោងបាត់បង់៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/ba/ba46d456dcc002a91e92fb24308b35854ea7daf0.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Sheffield United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Bramall Lane ទទួលស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងជំនួបប្រចាំក្របខណ្ឌ​ Premier League សប្ដាហ៍ទី១៣ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកគ្នាទៅវិញទៅមកដោយ ក្រុមម្ចាស់ផ្ទះស៊ុតបាន៩ជើង ចំគោលដៅ៨ដងសម្រេចទីបាន៣គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើង ចំគោលដៅ៥ដង ទម្លុះសំណាញ់ទីបាន៣គ្រាប់ដូចគ្នា។

ក្រុមម្ចាស់ផ្ទះជាអ្នកស៊ុតបើកឆាកនាំមុខ២គ្រាប់ក្នុងតង់ទី១ដោយកីឡាករ John Fleck និង Lys Mousset ការប្រកួតអូសបន្លាយរហូតដល់នាទី៧២ទើបក្រុមភ្ញៀវ Man Utd មានឱកាសវាយបកវិញ ដោយពីចន្លោះនាទី៧២ ដល់ ៧៩ ពួកគេស៊ុតបាន៣គ្រាប់ ដោយកីឡាករ Brandom Williams, Masson Greenwood និង Marcus Rashford។ លុះជិតបញ្ចប់ការប្រកួតនៅនាទីទី៩០ក្រុមម្ចាស់ផ្ទះក៏វាយបកតាមស្មើវិញតាម ៣-៣ រយៈកីឡាករ Oliver McBurnie។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
កីឡាករ John Fleck
កីឡាករ John Fleck
កីឡាករ Brandom Williams ពាក់អាវខ្មៅ
កីឡាករ Brandom Williams ពាក់អាវខ្មៅ
១គ្រាប់របស់ Greenwood
១គ្រាប់របស់ Greenwood
កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ដូច្នេះបញ្ចប់៩០នាទីក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា៣ទល់នឹង៣ ចែកគ្នាបានម្នាក់ពិន្ទុ ដោយក្រុម Sheffield United ឡើងមកឈរលេខ៦ក្នុងតារាងមាន១៨ពិន្ទុ​ ចំណែកឯក្រុម Manchester United ឈរចំណាត់ថ្នាក់លេខ៩មាន១៧ពិន្ទុ គិតត្រឹម១៣ប្រកួត៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T