សោកស្ដាយ! មួយដៃគុម្ពថ្គាមរបស់កីឡាករប៉េរូ ម៉ឺន សុភា សន្លប់ត្រឹមទឹកទី១ នៅសង្វៀន Thai Fight (មានវីដេអូ)

//s5.kh1.co/9c/9c64b196fc696756824c7637f66e732b692b4900.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សង្វៀនធំប្រចាំប្រទេសថៃ Thai Fight កាលពីម្សិលមិញ សិស្សគុនរបស់ក្លិបក្រសួងការពារជាតិ ម៉ឺន សុភា បានប្រកួតចាញ់កីឡាករមកពីប្រទេសប៉េរូ Gabriel Mazzetti ដោយសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=272,q=100/46/46aec002862015983037e2f45dfc388d7cc25214.jpg

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម និងក្នុងនាមជាគូដែលឡើងទៅដណ្ដើមលុយ ៣សែនបាត។ ចាប់ផ្ដើមទឹកទិ១ភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗតែម្ដងតាមរយៈការទាត់ និងចេញដៃ។ យ៉ាងណាមិញ នៅខាងចុងទឹកទៅហើយ ម៉ឺន សុភា បានភ្លាត់ចូលមួយដៃពេញរបស់កីឡកករប៉េរូ Gabriel Mazzetti ធ្វើឲ្យដួល និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

កីឡាករ Gabriel Mazzetti ឈ្នះការប្រកួត
កីឡាករ Gabriel Mazzetti ឈ្នះការប្រកួត
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T