ចុកណាស់លោកព្រះ! លោកមេទ័ពចាក់មួយលំពែង កីឡាករថៃសន្លប់ត្រឹមទឹកទី១ (មានវីដេអូ)

//s5.kh1.co/9d/9de398c7e7237299b7483167e48cf254afae899b.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ អ្នកលេងគុនខ្មែរមកពីក្លិបបក្សីស្លាបដែក រហស្សនាមលោកមេទ័ព សួន ចាន់នី (សូត្រ ប៊ុនធី) បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ យ៉តផេត ភិតកាសេម ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សួន ចាន់នី ឈ្នះការប្រកួត
កីឡាករ សួន ចាន់នី ឈ្នះការប្រកួត

ការប្រកួតគោះជួងចាប់ផ្ដើមចូលទឹកទី១ កីឡាករទាំងពីរដូចមិនសូវជាបានស្ទាបស្ទង់គ្នាប៉ុន្មាននោះទេ ដោយបានចេញអាវុធដោយការទាត់ដាក់គ្នាទៅវិញទៅមក។ យ៉ាងណា នៅខាងចុងទឹក សួន ចាន់នី បានប្រើជង្គង់ចាក់ចូលពេញធ្វើឲ្យ យ៉េតផេត ដួលនិងក្រោកមិនរួចបើទោះបីជាអាជ្ញាកណ្ដាលរាប់ដល់១០៕

ចង់ឃើញថា ជង្គង់របស់លោកមេទ័ពចាក់ចូលល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T