Man UTD ប្រាប់ក្លិបអ៊ីតាលីមួយ ឲ្យត្រៀមលក់កីឡាករម្នាក់នេះមកឲ្យខ្លួន ក្នុងតម្លៃខ្លួន ៥២លានផោន!

//s5.kh1.co/6e/6ea483df7aa11946b0a8e6ca86373ac44827fd76.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Manchester United បានប្រាប់ក្លិប Roma ថារួចរាល់ក្នុងការចំណាយលុយ ៥២លានផោនទិញយកខ្សែបម្រើជម្រើសជាតិអ៊ីតាលី Nicolo Zaniolo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo

កាលពីសប្ដាហ៍មុន ក្លិបបិសាចក្រហមបានជួបពិភាក្សាជាមួយអ្នកតំណាងរបស់ក្លិប Roma ជុំវិញការផ្ទេរខ្សែបម្រើ Zaniolo ដែលរកគ្រាប់បាល់បាន ៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនចុងក្រោយ ៤ប្រកួតឲ្យ Roma ក្នុងក្របខណ្ឌ Serie A នៅរដូវកាលនេះ។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Messaggero ក្លិប Manchester United បានរៀបចំរួចរាល់ក្នុងការចំណាយប្រាក់ ៥២លានផោនសម្រាប់ការនាំយកខ្សែបម្រើវ័យ២០ឆ្នាំ Zaniolo មកលេងនៅកីឡដ្ឋាន Old Trafford។

យ៉ាងណាមិញ Man UTD ត្រូវប្រឈមមុខជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain ខណៈជើងឯកបារាំងត្រូវបានគេដឹងថាបានដាក់ការចាប់អារម្មណ៍និងចង់បានជាខ្លាំងមកលើកីឡាករវ័យក្មេងរូបនេះ។

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យក្មេងកំពុងឡើងជើង Nicolo Zaniolo រកបានគ្រាប់ ២គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួនសរុប ៥ប្រកួតឲ្យក្រុមជម្រើសជាតិឈុតធំអ៊ីតាលី៕

កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T