អង់គ្លេស៖ លោក Jurgen Klopp ដែលជាគ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានស្វាគមន៍ការវិលត្រលប់មកវិញរបស់លោក Jose Mourinho មកកាន់ក្របខណ្ឌ Premier League ហើយលោកក៏បានសម្ដែងការសោកស្ដាយចំពោះលោក Pochettino ដែលបានបាត់បង់តំណែងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino ត្រូវបានក្លិប Tottenham បណ្ដេញចេញកាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រោយដឹកនាំក្រុមអស់រយៈពេល៥ឆ្នាំកន្លះ ដោយបេក្ខភាពដែលមកជំនួសតំណែងលោកនោះគឺលោក Jose Mourinho។

លោក Klopp បាននិយាយក្នុងសន្និសិទកាសែតមុនការប្រកួតទល់នឹងក្រុម Crystal Palace ថ្ងៃនេះថា៖
"ស្វាគមន៍ការត្រលប់មកវិញ Jose! ជាក់ស្ដែង វាពិតជាល្អណាស់ដែលគាត់ត្រលប់មកវិញ។ ប៉ុន្តែនៅផ្នែក១ខាងទៀត គឺ Mauricio លែងនៅទីនោះហើយ នេះបង្ហាញថាបច្ចុប្បន្នអ្វីៗគឺផ្លាស់ប្ដូរលឿនណាស់។ រយៈពេល៥ឆ្នាំមុនពួកយើងបានប្រកួតប៉ះគ្នានៅព្រឹត្តិការណ៍ Champions League វគ្គផ្ដាច់ព្រ័ត្រ ហើយឥឡូវគាត់កំពុងសម្រាកលំហែកាយពីការងារ និយាយអោយស្មោះត្រង់ទៅ ខ្ញុំសង្ឃឹមថាគាត់អាចនឹងរីករាយ។"

លោក Klopp បានបន្តទៀតថា៖
"ខ្ញុំពិតជារីករាយក្នុងការប្រកួតដែលយើងលេងប៉ះគ្នា។ ការប្រកួតដំបូងរបស់ខ្ញុំនៅ Premier League គឺប្រកួតទល់នឹងក្រុមរបស់គាត់ ដូច្នេះពួកយើងមានអនុស្សាវរីយ៍ជាមួយគ្នា៕"
ប្រភព៖ Evening Standard