ស្ងាត់ៗ! Dortmund ចង់ឆ្មក់យកគោលដៅរបស់ Man Utd ១រូបពី Juventus

//s5.kh1.co/10/10c59557a0f2319ad521d07ad66890586a1a323c.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ យោងតាមប្រភពព័ត៌មានរបស់គេហទំព័រ Bild បានអោយដឹងថាក្លិប Borussia Dortmund កំពុងសម្លឹងមើលឱកាសក្នុងការចុះកុងត្រាយកខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់របស់ក្លិបសេះបង្កង់ Juventus កីឡាករ Emre Can នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Emre Can 
  កីឡាករ Emre Can 

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា ក្លិប Borussia Dortmund អាចនឹងបំពេញតាមការស្នើសុំរបស់ក្លិប Juventus ក្នុងការទាមទារតម្លៃ២០អឺរ៉ូ (ឬប្រហែល២២លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ ប៉ុន្តែការទាមទារប្រាក់ឈ្នួល ១២លានអឺរ៉ូ (ឬប្រហែល១៣,២លានដុល្លារអាមេរិក) ក្នុង១ឆ្នាំរបស់កីឡាករ Emre Can អាចជាឧបសគ្គក្នុងការចរចានេះ។

យ៉ាងណាមិញ កីឡាករ Emre Can បានបញ្ជាក់យ៉ាងច្បាស់ថា ​គាត់មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្លិបនោះទេ ដូច្នេះគាត់អាចនឹងសុខចិត្តបន្ធូបន្ថយប្រាក់ខែរបស់គាត់ដើម្បីដើរចេញពីក្លិបយក្សប្រចាំលីគកំពូលអ៊ីតាលីមួយនេះ។

  កីឡាករ Emre Can 
  កីឡាករ Emre Can 

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះមិនសូវមានឱកាសបង្ហាញខ្លួនឲ្យ Juventus នោះទេ ក្រោយការមកដល់របស់លោក Maurizio Sarri ដោយក្នុងរដូវកាលនេះរូបគេចូលលេងបានត្រឹមតែ៤ប្រកួតប៉ុណ្ណោះ ហើយមិនដែលជាប់ឈ្មោះទៅលេងក្នុងក្របខណ្ឌ Champions League ជាមួយក្រុមនោះទេ។

គួររម្លឹកផងដែរថា ក្លិបសេះបង្កង់ Juventus បាននាំយកកីឡាករ Emre Can ពីក្លិបហង្សក្រហម Liverpool ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបបាន៤១លើកស៊ុតបញ្ចូលទីបាន៤គ្រាប់៕

ប្រភព៖ bulinews

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T