ចប់បាត់កំពុងលេងឡើងជើងល្អផង! លោក Ole អះអាងថាកីឡាករសំខាន់របស់ Man Utd ១រូបត្រូវសម្រាកក្រៅទីលាន...

//s5.kh1.co/7c/7c0094ad90c046569b047f0b425046ddc5921a39.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតក្រៅដីជាមួយនឹងក្រុម Sheffield United នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នាវេលាម៉ោង ១១:៣០នាទីយប់ (ម៉ោងកម្ពុជា) ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលវិភាគការប្រកួត
កាលវិភាគការប្រកួត

លោក Ole Gunnar Solskjaer បានអះអាងថា ខ្សែបម្រើវ័យ២២ឆ្នាំ កីឡាករ Scott McTominay នឹងមិនមានវត្តមានក្នុងក្រកួតទល់នឹងក្រុម Sheffield United នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះទេ  ដោយសារមានបញ្ហារបួសអំឡុងពេលប្រកួតយកឈ្នះក្រុម Brighton & Hove Albion ក្នុងលទ្ធផល៣-១ កាលពីពីរសប្ដាហ៍មុនដោយរូបគេត្រូវការពេលវេលាសម្រាកព្យាបាលរបួសយ៉ាងហោចណាស់២ទៅ៣សប្ដាហ៍។

  កីឡាករ Scott McTominay
  កីឡាករ Scott McTominay

លោក Ole បានថ្លែងក្នុងសន្និសិទកាសែតថា៖

លោក Ole បានថ្លែងក្នុងសន្និសិទកាសែត
លោក Ole បានថ្លែងក្នុងសន្និសិទកាសែត

"Scott នឹងសម្រាកក្រៅទីលានមួយរយៈពេលខ្លី។​ គាត់មិនបានចូលរួមហ្វឹកហាត់ជាមួយពួកយើងទេ ព្រោះគាត់កំពុងសម្រាកព្យាបាលរបួស ហើយពួកយើងសង្ឃឹមថាគាត់នឹងអាចវិលត្រលប់ប្រហែលអំឡុងពេលប្រកួតជាមួយ Tottenham ឬ Manchester City។"

គួរអោយដឹងដែរថាលោក Ole Gunnar Solskjaer នឹងត្រូវដឹកនាំក្រុមប៉ះជាមួយនឹងក្រុម Tottenham Hotspur ដែលដឹកនាំដោយលោក Jose Mourinho ជាអតីតគ្រូបង្វឹកក្រុម​ Manchester United នៅរយៈពេល២សប្ដាហ៍ទៀត ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៥៕

ប្រភព៖ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T