រឿងពិតក្នុង Kpop ដែលហ្វេនៗ ស្ទើរមិនជឿថាវាកើតឡើង

//s5.kh1.co/17/17a4da659c3c8a4ed6bd2e9b5acc4a3a0c525196.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ រឿងរ៉ាវខ្លះទាក់ទងនឹងតារា Kpop បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងខ្លាំងមែនទែន ក្រោយដឹងថាមានរឿងដ៏ចៃដន្យបំផុតបានកើតឡើង ទៅលើតារាមួយចំនួនដែលស្ទើរតែមិនគួរឲ្យជឿនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារា Kpop មួយចំនួន ដែលពួកគេពិតជាមានរឿងចៃដន្យខ្លាំង កើតឡើងចំពោះគេ ដែលសូម្បីតែសាមីខ្លួនក៏មិនចង់ជឿនោះដែរ។

កុំឲ្យខាតពេលយូរ តោះតាមដានខាងក្រោម៖

១. អតីតសមាជិក SNSD នាង Jessica និង Tiffany កើតក្នុងពេទ្យតែមួយ ហើយក្នុងឆ្នាំតែមួយថែមទៀត

ជារឿងដ៏មិននឹកស្មានថា អនាគតតារាដ៏ល្បី បានកើតក្នុងមន្ទីរពេទ្យតែមួយបែបនេះទេ។ នាង Tiffany និង Jessica បានកើតក្នុងពេទ្យតែមួយ ក្នុងទីក្រុង San Francisco ក្នុងឆ្នាំ ១៩៨៩ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងជាសមជិករួមក្រុមនឹងគ្នាទៀត។ តើវាជានិស្ស័យមែនទេ?

Jessica និង Tiffany 
Jessica និង Tiffany 

២. ChenLe និង JiSung ធ្លាប់បង្ហាញមុខក្នុងកម្មវិធីប៉ុស្តិ៍តែមួយ ពេលពួកគេនៅតូច

សមាជិកក្រុម NCT ទាំងពីរធ្លាប់បង្ហាញមុខក្នុងកម្មវិធី International Children Concert ពេលដែលពូកគេនៅតូច។ ហើយអ្វីដែលស្ទើរមិនគួរឲ្យជឿនោះ ពួកគេថែមទាំងបានថតរូបជាមួយគ្នា ហើយពេលនេះ ពួកគេបានធ្វើជាតារាចម្រៀងរួមក្រុមនឹងគ្នាទៀត ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។

 ChenLe និង JiSung 
 ChenLe និង JiSung 

៣. Jo Yuri និង Yoojung ត្រូវបានគេថាមុខស្រដៀងគ្នា ហើយថែមទាំងជាប់ក្នុងចំណាត់ថ្នាក់ដូចគ្នា ក្នុងកម្មវិធី Produce 101 ថែមទៀត

តារាទាំងពីរនេះ មានមុខមាត់ដូចគ្នាមែនទែន ដែលត្រូវបានអ្នកគាំទ្រនិយាយថាពួកគេស្ទើរតែដូចកូនភ្លោះ។ ម៉្យាងវិញទៀត រឿងដែលនឹកស្មានមិនដល់នោះ Yoojung បានប្រឡងជាប់ក្នុងកម្មវិធី Produce 101 និង Yuri បានប្រឡងក្នុងកម្មវិធី Produce 48 ក៏ប៉ុន្តែពួកគេបានជាប់ក្នុងចំណាត់ថា្នក់លេខ៣ដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នានិយាយ ពួកគេមិនត្រឹមតែមានមុខដូចគ្នានោះទេ ហើយថែមទាំងបានតំណែងលេខ ៣ដូចគ្នាទៀត គ្រាន់តែខុសរដូវកាលតែប៉ុណ្ណោះ៕

Jo Yuri និង Yoojung
Jo Yuri និង Yoojung
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T