ប្រទេសកម្ពុជា អបអរសាទរខួបទី៣០ឆ្នាំ នៃកិច្ចការពារសិទ្ធិកុមារ ដោយរៀបចំយុទ្ធនាការ «ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប»!

//s5.kh1.co/22/2273c4083b6aa157a93926d7e7b4a189dd439496.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានឈានដល់ខួបទី៣០ឆ្នាំនៅថ្ងៃនេះ ហើយដើម្បីប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ភាគីពាក់ព័ន្ធសំខាន់ៗបានមកជួបជុំគ្នានៅក្នុងប្រព្រឹត្តិការណ៍មួយដ៏ធំនៅ «The Factory Phnom Penh» ក្នុង  រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះ គឺជាការចាប់ផ្តើមនៃយុទ្ធនាការផ្តល់​សិទ្ធិកុមារថ្នាក់ជាតិរយៈពេល​​បីខែ ដែលរៀបចំរួមគ្នាដោយសហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការ Child Rights Now។ យុទ្ធនាការនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងជំរុញឱ្យអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កុមារកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាក្របខណ្ឌច្បាប់អន្តរជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។ អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាសន្ធិសញ្ញាសិទ្ធិមនុស្សដែលទទួលបានសច្ចាប័នច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។ អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ លេងកម្សាន្ត ការការពារ ការ​ចូលរួមផ្នែក​សង្គម និងនយោបាយ។ អនុសញ្ញានេះកំណត់និយមន័យថា មនុស្សគ្រប់រូបក្រោមអាយុ១៨ឆ្នាំ ជាម្ចាស់នៃសិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចដើម្បីឱ្យសិទ្ធិទាំងនេះក្លាយជាការពិតសម្រាប់កុមារគ្រប់រូប។

អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ

ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឲ្យជីវិតកុមារប្រសើរទ្បើង។ កុមារា និងកុមារីជាង៩៧% បានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា ដែលជាអត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារក និងកុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះជាង៧០% ហើយលទ្ធភាពទទួលបានប្រភពទឹកស្អាតបានកើនឡើងបីដង ចាប់តាំងពីឆ្នាំ១៩៩០មក។

ប៉ុន្តែមិនមែនកុមារគ្រប់រូបសុទ្ធតែទទួលបានកុមារភាពល្អប្រសើរនោះទេ។ នៅមានកុមារច្រើនណាស់ដែលនៅតែខ្វះខាត។ នៅក្នុងប្រទេសកម្ពុជាអត្រាខ្វះអាហារូបត្ថម្ភស្ថិតនៅក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងតំបន់។ កុមារមិនទទួលបានស្តង់ដារគុណភាពសិក្សាត្រឹមត្រូវតាមវ័យរបស់ខ្លួន។ បញ្ហាទាក់ទងនឹងកិច្ចការពារកុមារនៅកើតមានច្រើននៅទ្បើយ ដោយមានកុមារម្នាក់ក្នុងចំណោមបួននាក់ ធ្លាប់រងគ្រោះពីអំពើហិង្សាក្នុងមួយទម្រង់។

ខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាឱកាសមួយដ៏ពិសេសដើម្បីជំរុញឱ្យមានការផ្តល់អាទិភាពដល់សិទ្ធិកុមារនៅក្នុងផែនការជាតិ និងផែនការអភិឌ្ឍន៍។

ភ្ញៀវកត្តិយសរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំមកពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានថ្លែងសុន្ទកថាបើកកម្មវិធី រួមជាមួយនឹងការសម្តែងចំណាប់អារម្មណ៍ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ អ្នកឧបត្ថម្ភកម្មវិធី និងមន្ត្រីនានាមកពីយូនីសេហ្វ អង្គការ Save the Children និង USAID

អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

“ឆ្នាំ២០១៩ នេះ គឺជាខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សទទួលបានសច្ចាប័នច្រើនជាងគេបំផុត។ ពិធីគម្រប់ខួបនេះ គឺជាឱកាសដ៏ពិសេសដើម្បីនិយាយអំពីសិទ្ធិកុមារជាឯកច្ឆន្ទ ព្រមទាំងលើកកម្ពស់ការយល់ដឹងថាសិទ្ធិកុមារជាសិទ្ធិមិនអាចមើលរំលងឡើយ។ សហភាពអឺរ៉ុបចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរអំពីវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានលើសិទ្ធិកុមារហើយក៏សូមបញ្ជាក់ឡើងវិញអំពីការបេ្តជ្ញាចិត្តរួមគ្នា ដើម្បីឱ្យកុមារគ្រប់រូបនៅក្នុង ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍពេញសក្តានុពលរបស់ខ្លួន ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាបន្ន”។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

“យូនីសេហ្វ មានមោទនភាពដែលបានធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រវឌ្ឍនភាពឆ្ពោះទៅរកការបំពេញ សិទ្ធិកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាពត្រូវដើរទន្ទឹមគ្នា។ សិទ្ធិកុមារមិនអាចសម្រេចបានឡើយប្រសិនបើគ្មានការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយដូចគ្នានេះដែរ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏មិនអាចសម្រេចបានដែរ ប្រសិនបើសិទ្ធិកុមារមិនអាចសម្រេចបាននោះ ។ ហេតុនេះអនុសញ្ញានេះ កាន់តែមានសារៈសំខាន់នាពេលបច្ចុប្បន្ន ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កុមារដែលតែងតែមិន ទទួលបានការគាំទ្រកុមារត្រូវគេផាត់ចោល ឬមិនយកចិត្តទុកដាក់”។

អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ

លោកស្រី អេលីហ្សាប៊ែត ភៀស នាយិកាប្រចាំប្រទេសអង្គការ Save the Children បានលើកឡើងថា៖

“ព្រឹត្តិការណ៍ដ៏ពិសេសនេះ គឺជាឱកាសដែលយើងអាចឆ្លុះបញ្ចាំងពីលទ្ធផលសម្រេចបានក្នុងកិច្ចការពារសិទ្ធិកុមារក្នុងប្រទេសកម្ពុជា និងបង្កើតអនាគតមួយដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់រូបក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅនេះ”។ 


លោកស្រីបានបន្ថែមទៀតថា៖

“នៅក្នុងពិធីខួបទី៣០ឆ្នាំ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារអង្គការ Save the Children សូមបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការលើកស្ទួយសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយចីរភាព និងជួយដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់កុមារ។ យើងសូមអបអរសាទរដល់កិច្ចសហការយ៉ាងរឹងមាំពីគ្រប់ក្រសួងរបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ក្នុងការ ជួយឱ្យកុមារទទួលបាននូវសិទ្ធិពេញលេញនៅក្នុងប្រទេសកម្ពុជា”។

អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ

ព្រឹត្តិការណ៍ #ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប មានសកម្មភាពកម្សាន្តជាច្រើនសម្រាប់កុមារ និងក្រុមគ្រួសារររបស់ពួកគេ។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច។ អ្នកចូលរួមអាចទស្សនាការប្រគុំតន្ត្រីផ្ទាល់ និងការសម្តែងនានាដោយ DJ ណាណា MC សុខ សេរី អង្គការ Tiny Toones អង្គហ្វារពន្លឺសិល្បៈ និងអង្គការដទៃផ្សេងទៀត។

នៅពេលមកដល់កម្មវិធីនេះ កុមារនឹងទទួលបានសម្ភារៈកម្សាន្តមួយចំនួនដូចជា ខ្លែងក្រដាស ដែលតំណាងឱ្យសេចក្តីសង្ឃឹម អាចលេងកម្សាន្ត និងបង្ហាញពីសមិទ្ធផល។ ក្នុងកម្មវិធីនេះ កុមារអាចកែច្នៃខ្លែងរបស់ខ្លួនទៅតាមទម្រង់សិល្បៈ និងសិប្បកម្មរបស់ខ្លួន។

ក្នុងចំណោមកិច្ចការហត្ថកម្មគួរឱ្យចាប់អារម្មណ៍ជាច្រើន កុមារក៏អាចលេងល្បែងកម្សាន្ត និងចូលរួមសកម្មភាពនានាពេញមួយថ្ងៃផងដែរដូចជា ការគូររូប ផ្លុំប៉ើតប៉ោងជារូបផ្សេងៗ ល្បែងល្បងប្រាជ្ញាផ្សេងៗ តុក្កតា សិល្បៈ សិប្បកម្ម ការបង្ហោះខ្លែង ការប្រកួតរាំ ជំនាញលេងសៀកកម្សាន្តជាមួយនឹងក្រុមសៀកហ្វារ និងការប្រលងរាំជាមួយនឹងអង្គការ Tiny Toones

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦យប់ សាលារាជធានីភ្នំពេញ នឹងបញ្ចាំងភ្លើងពណ៌ខៀវនៅរមណីដ្ឋានវត្តភ្នំ ដើម្បីជានិមិត្តសញ្ញានៃការប្រារព្ធពិធីគម្រប់ខួបទី៣០ឆ្នាំ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងទិវាកុមារពិភពលោក។

អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ
ដៃគូសហការ
ដៃគូសហការ

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ៖ +៨៥៥២៣ ២១៦៩៩៧៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T