កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ទាំងក្នុងវិស័យតន្ត្រីនិងម៉ូត ដោយនាងបានក្លាយជាអ្នកតំណាងសាកលរបស់ម៉ាកយីហោជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ខាងហាងវ៉ែនតា Gentle Monster បានបញ្ចេញរូបភាពផ្សព្វផ្សាយថ្មីរបស់ Jennie ចំនួនបីរូប ដោយបានពាក់បង្ហាញផលិតផលវ៉ែនតាម៉ូតថ្មីរបស់ពួកគេផងដែរ។
យ៉ាងណាមិញ Jennie នៅក្នុងរូបនេះពិតជាមើលទៅស្រស់ស្អាតនិងប្លែកភ្នែកខ្លាំងណាស់ ដោយនាងបានស្លៀករ៉ូបខ្លី ទម្លាក់ដៃម្ខាងចុះពណ៌ក្រហម ដែលបានបញ្ចេញគល់ភ្លៅស្រឡូនរបស់នាង និងបានធ្វើសក់ចងឡើងជាកន្ទុយសេះ ឯរូបភាពមួយទៀតគឺ Jennie បានទម្លាក់សក់ដោយមូររួញផ្នត់ធំ ហើយស្លៀករ៉ូបពណ៌ស ចោមពុង ទម្លាក់ដៃម្ខាងដូចគ្នា មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំង៕
ប្រភព៖ allkpop