ក្រុមហ៊ុន៣ មានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ នៅកម្ពុជា

//s9.kh1.co/e4/e4c77f0ca944e52ed860c83c627722bd66382754.png
Khmerhome

 ២៦-មេសា-២០២៤ ៩ព្រឹក · ១០ ថ្ងៃមុន

ក្រុមហ៊ុន៣ មានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ ស្នើសុំការណែនាំពី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើឱកាសវិនិយោគនៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=366,q=100/e4/e4c77f0ca944e52ed860c83c627722bd66382754.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុន៣ មានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ ស្នើសុំការណែនាំពី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើឱកាសវិនិយោគនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៣ ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/96/9618507883c021fbef07c81b728f784143dcca39.jpg

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

https://s9.kh1.co/__image/w=650,h=434,q=100/94/94efe24473e63f09970240f303c606074e85269e.jpg

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ លោក បានគូសបញ្ជាក់ ដោយបានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជាក្នុងការវិនិយោគ។

https://s9.kh1.co/__image/w=650,h=434,q=100/05/050d924f5187cd52c13d9b7fada26f5b6e996068.jpg

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

https://s9.kh1.co/__image/w=650,h=500,q=100/12/1292ec510043261da838ce99aff5919e72d02e63.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T