១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពី ការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ

//s9.kh1.co/04/04265651ee22d1431b3bf2a76edb9637bff8c047.png
Khmerhome

 ០២-ឧសភា-២០២៤ ៤ល្ងាច · ១៥ ថ្ងៃមុន

យោងតាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការ ផាកពិន័យជាប្រាក់ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=366,q=100/e0/e00fea73a64e7e40b7763c107820d8cc95b9174d.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ យោងតាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការ ផាកពិន័យជាប្រាក់ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។

១៣ ចំណុច ដែលត្រូវបានចាត់ជាអំពើរាំងស្ទះ រួមមាន៖

១- ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត

២- ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី

៣- ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ

៤- ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ

៥- ការមិនបានចេញវិក្កយបត្រ

៦- ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ

៧- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ

៨- ការមិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងៗទៀត

៩- ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ

១០- ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ

១១- ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ

១២- ការចេញវិក្កយបត្រក្លែងបន្លំ

១៣- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។

បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល តាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T