ចេញមកម្ដងនេះ Jennifer Lopez ស្លៀកពាក់ធម្មតាទេតែកាន់កាបូបឡើង ៥០ម៉ឺនដុល្លារ

//s9.kh1.co/5b/5b352e9d324d6d19f042e878a8983c032b517a50.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២៤ ៨ព្រឹក · ៩ ថ្ងៃមុន

Jennifer បានចេញដើរនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយបានកាន់កាបូបស្ពាយស្បែកក្រពើពីម៉ាក Hermes មានតម្លៃដល់ទៅជាង៥០ម៉ឺនដុល្លារ

អាមេរិក៖ ត្បិតថាមានវ័យ៥៤ឆ្នាំមែនតែ Jennifer Lopez នៅតែជាតារាចម្រៀងដ៏ល្បីល្បាញ ដែលពូកែខាងបញ្ចេញក្បាច់រាំរស់រវើកនៅលើឆាកតន្ត្រី ហើយសម្រាប់ឯកជនរបស់នាងវិញគឺ នាងបានរៀបការជាមួយលោក Ben Affleck និងតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez
Jennifer Lopez

នាពេលថ្មីៗនេះ Jennifer បានចេញដើរនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយបានកាន់កាបូបស្ពាយស្បែកក្រពើពីម៉ាក Hermes មានតម្លៃដល់ទៅជាង៥០ម៉ឺនដុល្លារ។

Jennifer Lopez
Jennifer Lopez

ក្នុងនោះ Jennifer បានស្លៀកខោកីឡារលុងៗពណ៌ស គូជាមួយនឹងអាវចាក់កក្អម ដៃវែងពណ៌គ្រីម និងស្បែកជើងប៉ាតាពណ៌ដូចគ្នា ដោយមានពាក់វ៉ែនតាធំពណ៌ទឹកតែ និងដងពណ៌ស មើលទៅពិតជាស្រស់ស្អាតបែបថ្លៃថ្នូរ៕

រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez
រូបភាព​​​ថ្មីរបស់ Jennifer Lopez

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T