លោក Jose Mourinho បានប្រាប់ប្រធានក្លិប Spur មិនអោយលក់កីឡាករឆ្នើមរូបនេះដាច់ខាត!

//s5.kh1.co/91/91201b7b297d5618ad4a12dfd73a5b8bff9e059e.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅថ្មី បានប្រាប់ទៅដល់ប្រធានក្លិប Tottenham Hotspurs លោក Daniel Levy ថាមិនត្រូវលក់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេសកីឡាករ Harry Kane ដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane
  កីឡាករ Harry Kane

ក្លិប Tottenham Hotspurs បានប្រកាសតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មី មកដឹកនាំជំនួសលោក Mauricio Pochettino កាលពីថ្ងៃពុធ ក្នុងកិច្ចសន្យារហូតដល់បញ្ចប់រដូវកាល២០២២/២៣ ជាមួយនឹងថ្លៃឈ្នួលនឿយហត់ ១៥លានផោន (ឬប្រហែល ១៩លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ច្រើនជាងលោក Pochettino ២ដង ដោយអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ ទទួលបានតែ៨លានផោន (ឬប្រហែល ១០លានដុល្លារអាមេរិក) ប៉ុណ្ណោះក្នុង១ឆ្នាំ។

លោក Mourinho មើលឃើញថាកីឡាករ Harry Kane ជាផ្នែកមួយដ៏សំខាន់ក្នុងគម្រោងរបស់គាត់ដោយលោកបានប្រាប់លោក Levy ថា មិនត្រូវលក់កីឡាកររូបនេះដាច់ខាត ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

លោក Mourinho ជាមួយនឹងកីឡាករ Harry Kane
លោក Mourinho ជាមួយនឹងកីឡាករ Harry Kane

គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ ពេញចិត្តទៅលើកីឡាករ Harry Kane ជាយូរណាស់មកហើយ ដោយលោកចង់បាននិងព្យាយាមចែចូវយកកីឡាកររូបនេះតាំងពីលោកនៅដឹកនាំក្លិបបិសាចក្រហម Manchester United មកម្ល៉េះ។

លោក Mourinho ជាមួយនឹងកីឡាករ Spur នៅទីលានហ្វឹកហាត់ 
លោក Mourinho ជាមួយនឹងកីឡាករ Spur នៅទីលានហ្វឹកហាត់ 

គួររម្លឹកផងដែរថាកីឡាករ Harry Kane ជាយុវជនថ្នាលរបស់ក្លិប Tottenham ផ្ទាល់ ហើយបានតម្លើងអោយមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនសរុបបានចំនួន ២៦៨ប្រកួត ស៊ុតបញ្ចូលទីបាន ១៧៤គ្រាប់ និង Assists បានចំនួន២៩ដង៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T