សាហាវណាស់លោកព្រះ!! មួយជើងផ្កាប់ចាន ដេកសន្លប់បញ្ឈរភ្នែកឡើងស្លើ (មានវីដេអូ)

//s5.kh1.co/4c/4ccdf46d63b2c4a0eba6ff8b9aa2d200d1fc3adf.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករកម្ពុជា សេង ស្រឿន បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ លំឡេង ដោយសន្លប់នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ លីងលំ ឈ្នះការប្រកួត
កីឡាករថៃ លីងលំ ឈ្នះការប្រកួត

ការប្រកួតនៅដើមទឹកទី១កីឡាករទាំងពីរមិនបានចេញក្បាច់ឬអាវុធគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់ប៉ុណ្ណោះ ប៉ុន្តែនៅចុងទឹកទាំងកម្ពុជា និងថៃបានទាត់គ្នាខ្លាំងទៅវិញទៅមក ជាពិសេស សេង ស្រឿន បានព្យាយាមទាត់ជើងក្រោមរបស់លីងលំ។

ការប្រកួតអូសបន្លាយចូលដល់ទឹកទី២ កីឡាករទាំងពីរបានប្ដូរជើងគ្នាដោយ សេង ស្រឿន ទាត់ក្រោម និងកីឡាករថៃ លីងលំ ផ្កាប់ចាន។ ប៉ុន្តែជើងលីងលំ បានចូលពេញធ្វើឲ្យ សេង ស្រឿន សន្លប់ធំនៅក្នុងទឹកទី២នោះតែម្ដង៕

សេង ស្រឿន សន្លប់
សេង ស្រឿន សន្លប់
ចង់ឃើញថា មួយជើងផ្កាប់ចានរបស់ លីងលំ ចូលពេញណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T