អីយ៉ាស! ក្លិបហង្សក្រហម Liverpool ចាប់ចិត្តទៅលើខ្សែបម្រើស្លាប១រូប នៅលីគកំពូលអេស្ប៉ាញ

//s5.kh1.co/17/175f0ee5dbc7dd16f936e88cf204044c025467c7.png
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបវ័យ២៦ឆ្នាំរបស់ក្លិប Athletic Bilbao កីឡាករ Iker Muniain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនបានចំនួន១៣ប្រកួតអោយក្រុម Athletic Bilbao  ស៊ុតបញ្ចូលទីបាន៤គ្រាប់។

  កីឡាករ Iker Muniain
  កីឡាករ Iker Muniain

យោងតាមកាសែត Don Balon បានអោយដឹងថាក្លិបហង្សក្រហមបានដាក់គោលដៅយកកីឡាកររូបនេះនៅរដូវក្ដៅឆ្នាំក្រោយ ខណៈពេលដែលក្លិបក៏កំពុងតាមដានពីទម្រង់លេងរបស់កីឡាកររូបនេះផងដែរ។

បើយោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បានអោយដឹងថា តម្លៃខ្លួនរបស់កីឡាកររូបនេះបច្ចុប្បន្នមានតម្លៃប្រមាណ១៣,៥លានផោន (ឬប្រហែល១៧លានដុល្លារអាមេរិក)។

  កីឡាករ Iker Muniain
  កីឡាករ Iker Muniain

គួររម្លឹកផងដែរថា Iker Muniain ជាយុវជនថ្នាលរបស់ក្លិប Athletic Bilbao ហើយបានតម្លើងអោយមកលេងក្នុងឈុតធំកាលពីឆ្នាំ២០០៩ ដោយបង្ហាញខ្លួនសរុបបានចំនួន៣៩៨ប្រកួត ស៊ុតបញ្ចូលទីបាន៥៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៤០ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T