ដើរតាមផ្លូវសុខៗ ឮគេចាក់បទ«Fire» 2NE1 ទ្រាំមិនបាន Park Bom ឈររាំកណ្តាលផ្លូវហើយរត់បាត់! (មានវីដេអូ)

//s5.kh1.co/59/593cb4da9480c3ce0e257f796500eb68aebe6c0d.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពីដំបូងតារាចម្រៀងស្រី Park Bom បានធ្វើការរំឮកការចងចាំរបស់ Blackjacks តាមរយៈការសម្តែងរបស់នាងនៅក្នុងកម្មវិធី Queendom ដែលនាងបានលើកយកនូវបទចម្រៀងរបស់ក្រុម 2NE1 មកសម្តែងនៅលើឆាកដើម្បីជាការគោរព និងរំឮកអនុស្សាវរីយ៍នានារវាងនាង និងសមាជិកក្រុមទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះតារាចម្រៀងស្រីវ័យ៣០ប្លាយរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយនាងបានបង្ហោះនូវវីដេអូឃ្លីបខ្លីមួយ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន បង្ហាញក្បាច់រាំយ៉ាងគួរឲ្យស្រលាញ់។

ជាការពិតណាស់ តាមរយៈវីដេអូឃ្លីបខាងក្រោមនេះ បានឲ្យឃើញថា Park Bom នាងបានប្រទះឮគេចាក់បទចម្រៀង «Fire» របស់អតីតក្រុមរបស់ខ្លួន ខណៈពេលដែលនាងកំពុងតែដើរលេងតាមផ្លូវ ស្រាប់តែភ្លាមៗនោះ ដោយសារតែទប់ចិត្តទ្រាំមិនបាន នាងក៏បានងាកមើលឆ្វេងស្តាំរួចក៏រាំតិចៗ យ៉ាងគួរឲ្យស្រលាញ់ បន្ទាប់មកនាងក៏បានរត់ចេញពីកន្លែងនោះ យ៉ាងខ្មាសអៀនតែម្តងផងដែរ។

យ៉ាងណាមិញ ក្រោយពីទស្សនាវីដេអូមួយនេះហើយ បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់សំណើចមិនបាន ជាមួយនឹងភាពគួរឲ្យស្រលាញ់របស់ Park Bom ផងដែរ៕

ក្រុម 2NE1
ក្រុម 2NE1
Park Bom បច្ចុប្បន្ន
Park Bom បច្ចុប្បន្ន
Park Bom បច្ចុប្បន្ន
Park Bom បច្ចុប្បន្ន
Park Bom បច្ចុប្បន្ន
Park Bom បច្ចុប្បន្ន
Park Bom ប្រទះឮបទ «Fire» តាមផ្លូវ ហើយក៏រាំ

Park Bom រាំហើយក៏រត់
Park Bom រាំហើយក៏រត់
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T