Juventus ដាក់កីឡាករ២រូបឲ្យ Man UTD ពិចារណា ដើម្បីស្រវ៉ាយក Pogba ត្រឡប់មកវិញ

//s5.kh1.co/38/38e36b1043a3e366a82442212407299a417fb1ee.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានរៀបចំសំណើដោយដាក់កីឡាកររបស់ខ្លួនដល់ទៅ២រូប ដើម្បីនាំយកខ្សែបម្រើ Paul Pogba ពី Manchester United ត្រឡប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

Juventus និង Real Madrid ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ ខណៈទីផ្សារខែមករាជិតចូលមកដល់ Pogba ត្រូវបានគេដឹងថាអាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford។

យ៉ាងណាមិញ ក្លិបបិសាចក្រហម Manchester United ធ្លាប់បានបញ្ជាក់ថាខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះមិនមែនសម្រាប់លក់នោះទេ ខណៈកិច្ចសន្យារវាងក្លិបនិងកីឡាករនៅមានសុពលភាពរយៈពេល ២ឆ្នាំកន្លះទៀត។

បើតាមកាសែតអ៊ីតាលី Tuttosport បានចុះផ្សាយថាជើងឯកក្របខណ្ឌ Serie A ក្លិប Juventus បានដាក់សំណើដោយបូកបញ្ចូលកីឡាករ២រូបគឺ Emre Can និង Mario Mandzukic ទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ដើម្បីចរចានាំយក Pogba ត្រឡប់មកលេងនៅទឹកដីអ៊ីតាលី។

កីឡាករ Emre Can
កីឡាករ Emre Can
កីឡាករ ario Mandzukic
កីឡាករ ario Mandzukic

គួរឲ្យដឹងដែរថា ក្រោយការចូលមកដឹកនាំរបស់លោក Maurizio Sarri នៅ Juventus កីឡាករទាំងពីររូបខាងលើមិនសូវជាមានឱកាសក្នុងការបង្ហាញខ្លួននៅលើទីលាននោះទេ ខណៈ Mandzukic ក៏មានព័ត៌មានលេចឭមកថាមានភាគរយខ្ពស់ក្នុងការផ្លាស់ទៅ Man UTD ផងដែរ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T