អីយ៉ាស! Real មានសង្ឃឹមហើយក្រោយម្ដាយរបស់ Mbappe បង្ហើបថាកូនប្រុសរបស់គាត់នឹង…

//s5.kh1.co/13/130ff00e9eb82a0dfe5e135f50f7db5af153c34d.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ម្ដាយរបស់កីឡាករ Kylian Mbappe ហាក់បើកភ្លើងខៀវអោយ Real Madrid ចូលចែចូវកូនរបស់គាត់​ ដោយលោកស្រីបាននិយាយថា កូនប្រុសរបស់លោកស្រី នឹងមិនចុះកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកីឡាករ Mbappe ក៏ធ្លាប់សារភាពកាលពីចុងរដូវកាលមុនថា ខ្លួនក៏មានគំនិតក្នុងការស្វែរកការប្រកួតប្រជែងថ្មី ក្រៅពីលីគកំពូលបារាំងផងដែរ។

  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធវ័យ២០ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប PSG រយៈពេល២ឆ្នាំកន្លះទៀតឯណោះ។

បើយោងតាមកាសែត Don Balon បានអោយដឹងថាក្លិប PSG បានទាមទារតម្លៃ៣៤២លានផោន (ឬប្រហែល ៤៤១លានដុល្លារអាមេរិក) ប្រសិនបើក្លិបណាមួយចង់បាន Mbappe។

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា អ្នកចាត់ការទូទៅក្លិប Real Madrid លោក Zinedine Zidane បានចាត់ទុកកីឡាករ ​Mbappe ជាគោលដៅចំបងដែលគាត់ចង់បានក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដើម្បីមកជំនួសកន្លែងកីឡាករ Karim Benzema ដែលនឹងឈានចូលវ័យ៣២ឆ្នាំនាខែក្រោយនេះ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

លោក Zidane បានទិញកីឡាករ Luka Jovic ពីក្លិប Frankfurt ក្នុងតម្លៃ៦២លានផោន (ឬប្រហែល៨០លានដុល្លារអាមេរិក) ដើម្បីមករ៉ាប់រងតំបន់ប្រយុទ្ធជំនួស Benzema ប៉ុន្តែកីឡាកររូបនេះ នៅមិនទាន់បង្ហាញទម្រង់លេងបានល្អគ្រប់គ្រាន់នៅឡើយទេ ដោយបង្ហាញខ្លួនបាន១១ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់ប៉ុណ្ណោះ ដែលជាហេតុត្រូវអោយលោក Zidane សម្លឹងមើលខ្សែប្រយុទ្ធផ្សេងទៀត។

កីឡាករ Luka Jovic 
កីឡាករ Luka Jovic 

គួរអោយដឹងដែរថាកីឡាករ Mbappe បានចូលរួមជាមួយនឹងក្លិប ​PSG កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ១៤៥លានអឺរ៉ូ (ឬប្រហែល១៦០លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន ៩៨ប្រកួត ស៊ុតបញ្ចូលទីបាន៦៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៣៦ដង៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T