ផ្លូវការ!! កីឡាករឆ្នើមរូបនេះយល់ព្រមបន្តកុងត្រាថ្មីជាមួយនឹង Juventus

//s5.kh1.co/c9/c9e05d97bec0e85b9de509b033a7d04314588f51.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់​ Juventus បានប្រកាសលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារថា ខ្សែការពារកណ្ដាលសញ្ជាតិអ៊ីតាលី កីឡាករ Leonardo Bonucci បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Leonardo Bonucci
  កីឡាករ Leonardo Bonucci

យោងតាមកាសែត Gazzetta dello Sport របស់ប្រទេសអ៊ីតាលីបានអោយដឹងថា ក្នុងកិច្ចសន្យាថ្មីនេះ កីឡាករ Bonucci ​ នឹងទទួលបានប្រាក់ពលកម្ម៦លានអឺរ៉ូ (ឬប្រហែល៦,៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

គណនី Twitter របស់ក្លិប​ Juventus
គណនី Twitter របស់ក្លិប​ Juventus

កីឡាករវ័យ៣២ឆ្នាំ បានចូលរួមជាមួយក្លិប Juventus ចំនួន២ដងមកហើយ ដោយធ្លាប់ត្រូវក្លិបដែលមានមូលដ្ឋាននៅទីក្រុងទូរីនមួយនេះ លក់ចេញអោយក្លិប​ AC Milan ម្ដងកាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៤២លានអឺរ៉ូ (ឬប្រហែល៤៦លានដុល្លារអាមេរិក) ដោយបានចំណាយពេល១ឆ្នាំនៅទីក្រុង Milan រួចក៏ត្រូវបានក្លិប ​Juventus ទិញត្រលប់មកវិញកាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ ៣៥លានអឺរ៉ូ (ឬប្រហែល៣៨លានដុល្លារអាមេរិក)។

  កីឡាករ Leonardo Bonucci ចុះកុងត្រាថ្មី
  កីឡាករ Leonardo Bonucci ចុះកុងត្រាថ្មី

គួររម្លឹកផងដែរថាកីឡាករ Bonucci បង្ហាញខ្លួនអោយ Juventus សរុបបានចំនួន៣៧៦ប្រកួត ស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១០ដង ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភព៖​ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T