លះបង់ខ្ពស់ណាស់! ខ្សែការពារវៀតណាម លូនយកក្បាលទៅការពារ ការស៊ុតរបស់កីឡាករថៃ (មានវីដេអូស្ដែងៗ)

//s5.kh1.co/a4/a4294c61d3a1880b656f8dca1b7d80c5baf86daa.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

វៀតណាម៖ នៅក្នុងការប្រកួតរវាងវៀតណាម ស្មើគ្នា 0-0 ជាមួយថៃនៅក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កាលពីម្សិលមិញ មានរឿងមួយបានកើតឡើងដែលកំពុងល្បីនៅក្នុងពិភពបាល់ទាត់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសវៀតណាមតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនោះគឺអំឡុងការប្រកួតនៅនាទីទី៨១ ខ្សែការពារវ័យក្មេងរបស់វៀតណាមដែលលេងនៅក្លិបហូឡង់ SC Heerenveen កីឡាករ Đoàn Văn Hậu បានលូនយកក្បាលរបស់គេទៅការពារការស៊ុតរបស់កីឡាករថៃ Narubadin ដើម្បីមិនឲ្យស៊ុតបញ្ចូលទី ដោយមិនខ្លាចនឹងមានគ្រោះថ្នាក់នោះឡើយ។ ក្រោយចប់ការប្រកួតនោះ Đoàn Văn Hậu បានទទួលការសរសើរជាច្រើនពីប្រជាជនវៀតណាមនៅលើបណ្ដាញសង្គម៕

https://s5.kh1.co/__image/w=650,h=346,q=100/d4/d4698dc5d1077b6ca7579d0dd494854ad703ea20.png
ចង់ឃើញថា Đoàn Văn Hậu ការពារបាល់មួយគ្រាប់នោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T