Theerathon ប៉េណាល់ទីអត់ចូល! ស៊ីសាច់ហុតឈាម វៀតណាម ប៉ះថៃ ជម្រុះ World Cup កក្រើកខ្លាំង (មានវីដេអូ)

//s5.kh1.co/a1/a106eb6fc50398ede4211bc5eb6f4048ea61b03a.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហាណូយ៖ ជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ទាំងពីរ វៀតណាម និងថៃ បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ក្រោយស្មើគ្នា ០-០ សម្រាប់ការប្រកួតទី៤ ក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងវៀតណាម និងថៃ
ការប្រកួតរវាងវៀតណាម និងថៃ

ក្រោយក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ពេញកីឡដ្ឋានជាតិ My Dinh ក្រុមម្ចាស់ផ្ទះវៀតណាមបានបន្តរក្សាកំណត់ត្រាមិនទាន់ចាញ់របស់ខ្លួន បើទោះបីជាខកខានក្នុងដណ្ដើម៣ពិន្ទុពីក្រុមថៃ។

ការប្រកួតពេញ ៩០នាទីក្រុមទាំងពីរមិនអាចមានឱកាសទម្លុះសំណាញ់ទីគ្នានោះទេ បើទោះបីជាមានការសម្រុកគ្នាខ្លាំងទៅវិញទៅមកយ៉ាងណាក៏ដោយ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះកីឡាករដែលកំពុងប្រកបអាជីពនៅប្រទេសជប៉ុន Theerathon បានខកខានឱកាសក្នុងការរកគ្រាប់បាល់ឲ្យថៃ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលក្នុងវគ្គទីមួយ។ ជាលទ្ធផលបញ្ចប់ការប្រកួតវៀតណាម ស្មើគ្នាជាមួយថៃ ០ទល់នឹង០។

ការប្រកួតរវាងវៀតណាម និងថៃ
ការប្រកួតរវាងវៀតណាម និងថៃ
ការប្រកួតរវាងវៀតណាម និងថៃ
ការប្រកួតរវាងវៀតណាម និងថៃ

ក្រោយទទួលបាន ១ពិន្ទុពីការប្រកួតនោះ វៀតណាម បន្តឈរនៅកំពូលតារាងដោយ ៥ប្រកួត ឈ្នះ៣ ស្មើ២ មិនដែលចាញ់មាន ១១ពិន្ទុ ខណៈថៃ ឈរនៅលេខ៣ មាន៨ពិន្ទុ ឈ្នះ២ ស្មើ២ និងចាញ់១៕

តារាងចំណាត់ថ្នាក់ពូល G
តារាងចំណាត់ថ្នាក់ពូល G
សូមទស្សនាវីដេអូ Highlight ការប្រកួតរវាងវៀតណាម និងថៃនៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T