អីយ៉ាស! ក្លិប Tottenham កំពុងចរចាជាមួយនឹងគ្រូបង្វឹករូបនេះ ដើម្បីមកដឹកនាំបន្តពីលោក Mauricio Pochettino

//s5.kh1.co/27/27c39163ac5cb808837d4901ac7811e7a58439ea.jpeg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងចរចាជាមួយនឹងលោក Jose Mourinho ដើម្បីអោយលោកមកដឹកនាំក្លិបបន្ត បន្ទាប់ពីក្លិបបានសម្រេចចិត្តចែកផ្លូវជាមួយនឹងលោក Mauricio Pochettino កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho
  លោក Jose Mourinho

លោក Mourinho បានទំនេរពីការងារជាគ្រូបង្វឹកតាំងពីខែធ្នូរឆ្នាំមុនមកម៉្លេះ ក្រោយត្រូវបានក្លិប Manchester United បណ្ដេញចេញ។

យោងតាមរបាយការណ៍របស់​ Skysports ដែលបានចុះផ្សាយកាលពីខែមុនបានអោយដឹងថា លោក​ Jose Mourinho មានបំណងចង់ត្រលប់មកដឹកនាំនៅ Premier League វិញ ដោយចង់ឈ្នះពានរង្វាន់ធំៗ ជាមួយនឹងក្លិបទី៣នៅ Premier League​ បន្ទាប់ពីធ្លាប់ដឹកនាំក្លិប Chelsea និង​ Manchester United។

  លោក Jose Mourinho ជាមួយនឹងពាន Premier League
  លោក Jose Mourinho ជាមួយនឹងពាន Premier League

គួររម្លឹកផងដែរថាលោក Jose Mourinho ធ្លាប់មានបទពិសោធន៍ច្រើនជាមួយនឹងក្លិបនៅ Premier League ដោយលោកធ្លាប់ដឹកនាំក្លិប Chelsea ជួយក្លិបមួយនេះលើកពាន Premier League ចំនួន៣ដង​ ហើយលោកក៏ធ្លាប់ចំណាយពេលជិត៣ឆ្នាំជាមួយនឹងក្លិបបិសាចក្រហម ​Manchester United ដោយធ្លាប់ជួយក្លិបលើកពាន Europa League ចំនួន១ដងផងដែរ៕

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T