ផ្លូវការ!! លោក Mauricio Pochettino ត្រូវបានក្លិប Tottenham Hotspurs បណ្ដេញចេញក្រោយដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលនេះ

//s5.kh1.co/cb/cb2fb36531cbfd8d978cf1c6dd33f590c8943792.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspurs បណ្ដេញចេញបន្ទាប់ពីចំណាយរយៈពេល៥ឆ្នាំកន្លះ ជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mauricio Pochettino
  លោក Mauricio Pochettino

លោក Pochettino បានដឹកនាំក្រុមអោយជាប់ដំណែង Top 4 រយៈពេល៤ទៅ៥រដូវកាលក្រោយនេះ ហើយកាលពីរដូវកាលមុនលោកក៏បានដឹកនាំក្រុមលេងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ថែមទៀតផង។

យ៉ាងណាមិញ ក្រុម ​Tottenham ស្វែងរកជ័យជម្នះបានតែ៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយប្រធានក្លិប Spurs លោក Daniel Levy បានចេញនិយាយថា ការផ្លាស់ប្ដូរត្រូវតែធ្វើឡើងដើម្បីជាប្រយោជន៍ក្លិប។

ក្រោយលេងបាន១២ប្រកួត បច្ចុប្បន្នក្រុម Tottenham ឈរនៅចំណាត់លេខ១៤ក្នុងតារាង Premier League ដោយឈ្នះ៣ដង ស្មើ៥ដង និងចាញ់៤ដង។

តារាង Premier League 
តារាង Premier League 

លោក Daniel Levy ប្រធានក្លិប Tottenham បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖

"យើងមានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការធ្វើការផ្លាស់ប្តូរនេះ ហើយវាមិនមែនជាការសម្រេចិត្តដោយប្រញាប់ប្រញាលនោះទេ។ លទ្ធផលគួរឱ្យសោកស្តាយនៅចុងរដូវមុននិងដើមរដូវនេះពិតជាគួរឱ្យខកចិត្តណាស់៕"

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T