Man Utd អាចនឹងបោះបង់ចោលគំនិតក្នុងការទិញយក Mandzukic ដោយលោក Ed Woodward ប្ដូរគម្រោងដាក់គោលដៅទិញខ្សែប្រយុទ្ធវ័យក្មេង១រូបវិញ

//s5.kh1.co/42/42844d39b4730ccb76160df6b80da59ac9aabaca.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Mario Mandzukic មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរមកកាន់ក្លិបបិសាចក្រហម Manchester United នាអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដោយសារតែលោក Solskjaer ត្រូវការខ្សែប្រយុទ្ធដើម្បីមកពង្រឹងក្រុមឡើងវិញ បន្ទាប់ពីអនុញ្ញាតអោយខ្សែប្រយុទ្ធរបស់ខ្លួន២រូបចាកចេញរួមមាន កីឡាករ Lukaku និង​កីឡាករ Alexis Sanchez ទៅចូលរួមជាមួយនឹងក្លិប Inter Milan ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Mario Mandzukic
 កីឡាករ Mario Mandzukic

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ កាសែត Express Sport បានអះអាងថា អនុប្រធាននាយកប្រតិបត្តិក្លិប Man Utd លោក Ed Woodward អាចនឹងបោះបង់គំនិតក្នុងការចុះហត្ថលេខាយកកីឡាករ Mandzukic ដោយលោកប្ដូរគម្រោងដាក់គោលដៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប RB Salzburg កីឡាករ Erling Braut Haaland វិញ។

 កីឡាករ Erling Braut Haaland
 កីឡាករ Erling Braut Haaland

កីឡាករ Haaland​ គឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើម១រូប ដោយក្នុងការបង្ហាញខ្លួនបួនដងនៅក្របខណ្ឌ Champions League រូបគេអាចរកបាន៧គ្រាប់ ហើយបើក្នុងលីគកំពូលប្រទេសអូទ្រីសវិញ ក្នុងរដូវកាលនេះ រូបគេស៊ុតបាន១៤គ្រាប់ក្នុងចំណោម១២ប្រកួត។

យោងតាមកាសែត The Mirror បានអោយដឹងថា តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ បច្ចុប្បន្នមានតម្លៃប្រមាណ៨៥លានផោន (ឬប្រហែល ១០៩លានដុល្លារអាមេរិក) ។ តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា បើទោះបីជាក្លិប Man Utd ទិញ Haaland បាននាខែមករាក៏ដោយ ក៏ក្លិបត្រូវអនុញ្ញាតអោយក្លិប RB Salzburg ខ្ចីជើងយកខ្សែប្រយុទ្ធរូបនេះទៅលេងបន្តរហូតដល់បញ្ចប់រដូវកាលផងដែរ។

  កីឡាករ Erling Braut Haaland
  កីឡាករ Erling Braut Haaland

គួររម្លឹកផងដែរថាកីឡាករ Haaland បច្ចុប្បន្នមានវ័យ១៩ឆ្នាំ កំពុងលេងអោយក្លិប RB Salzburg បង្ហាញខ្លួនសរុបបានចំនួន២៣ប្រកួត ស៊ុតបញ្ចូលទីបាន២៧គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៦ដង ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល៕

ប្រភព៖​ Daily Express

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T