Dortmund ចង់ខ្សែលើ Man UTD ឆ្មក់នាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Juventus

//s5.kh1.co/4f/4fd855f7d980e3577bcdfd64fb65167a959ab695.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបយក្សនៅអាល្លឺម៉ង់ Borussia Dortmund បានចូលខ្លួនមកប្រជែងនឹង Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Mario Mandzukic។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

ក្រោយទីផ្សារដោះដូរកីឡាកររដូវក្ដៅបានកន្លងផុតទៅ បិសាចក្រហមត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងស្អិតរមួតក្នុងការនាំយកកីឡាករ Mandzukic មកកាន់កីឡដ្ឋាន Old Trafford បន្ទាប់ពីខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតរូបនេះមិនសូវមានឱកាសបង្ហាញខ្លួនឲ្យ Juventus ក្រោយការមកដល់របស់លោក Maurizio Sarri។

មានប្រភពមួយចំនួនបានឲ្យដឹងថាលោក Ole Gunnar Solksjaer នឹងយកបានខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

យ៉ាងណាមិញ នៅពេលនេះមានប្រភពពីក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា Dortmund បាននឹងកំពុងរៀបចំគម្រោងក្នុងការនាំយក Mandzukic មកលេងនៅក្របខណ្ឌ Bundesliga។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

ឲ្យដឹងផងដែរថា Mandzukic ធ្លាប់ចំណាយរយៈពេល ៤ឆ្នាំនៅលើទឹកដីអាល្លឺម៉ង់ជាមួយក្លិប Wolfsburg និង Bayern Munich ដោយចូលលេងសរុបបាន ១១០ប្រកួត និងរកគ្រាប់បាល់បាន ៥៣គ្រាប់៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T