ហេតុតែស្រលាញ់ពេក! ហ្វេនរបស់ ហាន់ ជីអ៊ុន ធ្វើឲ្យនាងក្លាយជាតារាស្រីទី១ ដែលមានមុខនៅតំបន់យ៉ាងពិសេសបំផុត

//s5.kh1.co/82/828a16c982381cd5fa109a4c092fe7e1733b353b.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលដែលជិតដល់ថ្ងៃកំណើតរបស់នាង Song Hye Kyo ហៅ ហាន់ ជីអ៊ុន ហ្វេនៗរបស់នាងជាច្រើននាំគ្នារៀបគម្រោងដើម្បី Surprise ឲ្យនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះហ្វេនរបស់នាង Song Hye Kyo បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបមួយសម្រាប់នាង នៅពេលដែលពួកគេបានរៀបចំ កាដូយ៉ាងពិសេស ដោយបង្ហាញរូបនាង នៅលើ Times Square ក្នុងទីក្រុងញ៉ូវយក ដោយបង្ហាញរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ចំថ្ងៃកំណើតរបស់នាងតែម្តង។

គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយរូបភាពនៅលើ Time Square នេះគឺសម្រាប់តែតារាលំដាប់ល្បីខ្លាំងតែប៉ុណ្ណោះ ហើយមិនសូវមានតារារូបណាបង្ហាញមុខនោះទេ។ ដូច្នេះហើយទាំងនេះ បានបង្ហាញថាប្រជាប្រិយភាពរបស់នាង Song Hye Kyo ពិតជាល្បីល្បាញខ្លាំងទូទាំងពិភពលោក ទើបអាចដាក់បង្ហាញរូបនាងលើផ្ទាំងនេះ ហើយពេលនេះនាងបាន ជាប់ឈ្មោះជាតារាស្រីកូរ៉េទី១ ដែលបានបង្ហាញមុខក្នុងផ្ទាំងពាណិជ្ជកម្មនៅតំបន់នោះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបរបស់ Song Hye Kyo លើ Time Square
រូបរបស់ Song Hye Kyo លើ Time Square
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T