ចចាមអារ៉ាម! Manchester City ចាប់អារម្មណ៍ទៅលើកីឡាករសំខាន់១រូបរបស់ក្លិប RB Leipzig

//s5.kh1.co/8f/8f7ca5db94b33ebeb86bd4aaceed7c3c2d07c29e.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាបានចាប់ចិត្តទៅលើខ្សែការពារសញ្ជាតិបារាំងរបស់ក្លិប RB Leipzig កីឡាករ Dayot Upamecano ដោយមានបំណងចង់ចុះកុងត្រាយកកីឡាកររូបនេះ នៅអំឡុងពេលទីផ្សារដោះដូរកីឡាករ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dayot Upamecano 
  កីឡាករ Dayot Upamecano 

កីឡាករ Dayot Upamecano​ បានក្លាយជាកីឡាករដ៏សំខាន់១រូបរបស់ក្លិប RB Leipzig ចាប់តាំងពីផ្លាស់ពីក្លិប Red Bull Salzburg ក្នុងឆ្នាំ ២០១៧ មក ដោយបង្ហាញខ្លួនសរុបបានចំនួន ៨៦ប្រកួត និងស៊ុតបញ្ចូលទីបាន៣គ្រាប់។

យោងតាមគេហទំព័រ 90min បានអោយដឹងថាក្លិប Manchester City កំពុងពិចារណាក្នុងការដាក់សំណើដេញថ្លៃយកខ្សែការពារវ័យ២១ឆ្នាំរូបនេះ នាខែមករាខាងមុខ ខណពេលដែលក្លិប Man City កំពុងត្រូវការខ្សែការពារជាចាំបាច់ បន្ទាប់ពីខ្សែការពារកណ្ដាលដ៏សំខាន់១រូបរបស់ពួកគេគឺកីឡាករ Aymeric Laporte កំពុងមានបញ្ហារបួសជង្គង់។

កីឡាករ Dayot Upamecano 
កីឡាករ Dayot Upamecano 

តាមរយៈប្រភពដដែលបានអោយដឹងបន្តទៀតថា តម្លៃខ្លួនរបស់ខ្សែការពារកណ្ដាលរូបនេះ បច្ចុប្បន្នមានតម្លៃប្រមាណ៤០លានផោន (ឬប្រហែល៥១លានដុល្លារអាមេរិក) ។

គួររម្លឹកផងដែរថាមិនមែនមានតែក្លិប Manchester City នោះទេ ដែលចាប់អារម្មណ៍ចង់បានកីឡាករ Dayot Upamecano ក្នុងនោះក៏មានក្លិប Arsenal និង Barca ដែលកំពុងតាមចែចូវយកកីឡាកររូបនេះ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T