អីយ៉ាស! PSG ដាក់គោលដៅយក ខ្សែប្រយុទ្ធជួរមុខមួយរូបរបស់ Liverpool

//s4.kh1.co/03/03a4ac6fd77a0256b5e4a86cb8380eb68a1f7bbd.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានដាក់គោលដៅក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Adam Lallana។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Adam Lallana
កីឡាករ Adam Lallana

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំបង្ហាញខ្លួនបានជាង ១៦០ប្រកួតឲ្យហង្សក្រហមក្រោយផ្លាស់ពី Southampton ប៉ុន្តែដោយសារតែបញ្ហារបួសធ្វើឲ្យគេមិនសូវជាមានឱកាសក្នុងការបង្ហាញខ្លួនលើទីលាន។ ជាក់ស្ដែង ក្នុងអំឡុងរយៈពេលពីររដូវកាលចុងក្រោយនេះ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Lallana ចូលលេងឲ្យ Liverpool ក្នុងក្របខណ្ឌ Premier League បានត្រឹម ៣០ប្រកួតប៉ុណ្ណោះ។

កុងត្រារវាង Lallana និងក្លិបហង្សក្រហម Liverpool នឹងផុតនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ហើយបន្ថែមលើសពីនេះបើតាមសារព័ត៌មានក្នុងប្រទេសអង់គ្លេស ក្លិបជើងឯកបារាំង PSG បានចាប់អារម្មណ៍ចង់បានរូបគេដើម្បីទៅជំនួសកន្លែងរបស់ Edinson Cavani។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ថាខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ Cavani ត្រូវបានគេរាយការណ៍មកថាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអាមេរិក Los Angeles Galaxy ដែលគេនឹងចាកចេញពី PSG ទៅជំនួសដំណែងរបស់ Zlatan Ibrahimovic។

គួរឲ្យដឹងដែរថា នៅក្នុងរដូវកាលថ្មីនេះ Lallana ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៨ប្រកួតក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយគេក៏មិនទាន់មានឱកាសចូលលេងការប្រកួតក្នុងពានរង្វាន់ Champions League នៅរដូវកាលនេះផងដែរ៕

កីឡាករ Adam Lallana
កីឡាករ Adam Lallana

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T