Aston Villa គ្មានគម្រោងលក់កីឡាករឆ្នើមរូបនេះ ទៅអោយក្រុមបិសាចក្រហម Manchester United នាខែមករាខាងមុខនោះទេ

//s5.kh1.co/4d/4d25ea71d8a904747950dcbd208d922b9a96da84.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Aston Villa មិនមានគម្រោងក្នុងការលក់ខ្សែបម្រើឆ្នើមរបស់ខ្លួន កីឡាករ John McGinn ទៅអោយក្រុមបិសាចក្រហម Manchester United អំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះទេ ប៉ុន្តែអាចនឹងពិចារណាអោយរូបគេចាកចេញនារដូវឆ្នាំក្រោយវិញ ប្រសិនបើក្លិបទទួលសំណើសមរម្យណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ John McGinn
  កីឡាករ John McGinn

ក្លិប Man Utd មានទំនាក់ទំនងខ្លាំងក្នុងការចរចាយកខ្សែបម្រើសញ្ជាតិស្កុតលែនរូបនេះ នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារម្ដងទៀត ដោយលោក Ole Gunnar Solskjaer សន្យាថានឹងនាំយកកីឡាករថ្មីៗមកជួយពង្រឹងក្រុម។

កីឡាករ McGinn ជាចំណែកមួយដ៏សំខាន់ដែលបានជួយក្រុម Aston Villa ឡើងពីក្របខណ្ឌ​ Championship មកលេងក្នុងក្របខណ្ឌ Premier League ហើយក្នុងរដូវកាល២០១៩/២០នេះ រូបគេបង្ហាញខ្លួនបាន១៣ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២ដង។

យោងតាមកាសែត Birmingham Mail បានអោយដឹងថាក្លិប​ Aston Villa នឹងមិនទទួលសំណើណាមួយឡើយ ក្នុងការចរចាយក McGinn នាខែមករាខាងមុខ បើទោះបីជាមានការផ្ដល់ជួនពិសេសណាមួយក៏ដោយ ដោយពួកគេនឹងធ្វើការពិចារណាទទួលសំណើនារដូវក្ដៅឆ្នាំក្រោយ។

  កីឡាករ John McGinn
  កីឡាករ John McGinn

គួររម្លឹកផងដែរថាកីឡាករ John McGinn បានចាកចេញពីក្លិប Hibernian FC មកចូលរួមជាមួយនឹងក្លិប Aston Villa កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ៣,១លានអឺរ៉ូ (ឬប្រហែល៣,៤លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន៥៨ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១២ដង៕

ប្រភព៖​ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T