គេល្អណាស់ជាមួយជម្រើសជាតិ!! Griezmann ស៊ុត១ Assist ១ ជួយបារាំងឈរនៅលេខ១ (មានវីដេអូ)

//s4.kh1.co/62/62547e22f157de5fe8bbb04400ade5d6d6fb82cb.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាល់បានី៖ មាន់គកបារាំងបានបិទបញ្ចប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ EURO 2020 របស់ខ្លួនក្នុងពូល H ដោយយកឈ្នះក្រុមម្ចាស់ផ្ទះអាល់បានី ដោយលទ្ធផល ០ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតបាន ៩នាទីបារាំងបានបើកការនាំមុខដោយការតែតបាល់របស់ខ្សែបម្រើ Bayern Munich កីឡាករ Tolisso បន្ទាប់ពីការលើកបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងស្អាតរបស់ Antoine Griezmann។ ការប្រកួតបន្តបាន២១នាទីទៀត ពោលគឺនៅនាទីទី៣០ បារាំងបន្តរកបាន១គ្រាប់ទៀតដោយធ្វើបានសម្រេចដោយម្ចាស់អាវលេខ៧ Antoine Greizmann។ ចប់វគ្គទី១ បារាំង នាំមុខអាល់បានី ០-២។

ការប្រកួតរវាងអាល់បានី និងបារាំង
ការប្រកួតរវាងអាល់បានី និងបារាំង
ការប្រកួតរវាងអាល់បានី និងបារាំង
ការប្រកួតរវាងអាល់បានី និងបារាំង

ការប្រកួតក្នុងវគ្គទីពីរក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបានោះទេ បើទោះបីជាមានការសម្រុកគ្នាច្រើនក៏ដោយ។ ជាលទ្ធផលបញ្ចប់ការប្រកួត៩០នាទី អាល់បានី ចាញ់បារាំង ០-២។

ការប្រកួតរវាងអាល់បានី និងបារាំង
ការប្រកួតរវាងអាល់បានី និងបារាំង

ក្រុមរបស់លោក Didier Deschamps បានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្របន្ទាប់ពី១០ប្រកួត ឈរនៅលេខ១ ក្នុងពូលH មាន២៥ពិន្ទុ ដោយឈ្នះ៨ ចាញ់១ និងស្មើ១ ខណៈក្រុមលេខ២ តួកគី មាន២៣ពិន្ទុ ១០ប្រកួត ឈ្នះ៧ ស្មើ២ និងចាញ់១៕

តារាងចំណាត់ថ្នាក់ពូល H
តារាងចំណាត់ថ្នាក់ពូល H

ចង់ឃើញថា Griezmann បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី និងរកគ្រាប់បាល់បានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T