គូជក់ចិត្ត!! ហូឡង់ ឡើងទៅជុំផ្ដាច់ព្រ័ត្រ EURO ក្រោយខកខាន៨ឆ្នាំ ខណៈអាល្លឺម៉ង់ ឈ្នះមួយតំបរ (មានវីដេអូ)

//s5.kh1.co/a9/a9fc17c49acb6c7a5d2fd7c9340e316b7d3a50f9.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អឺរ៉ុប៖ អាល្លឺម៉ង់ និងហូឡង់គឺជាក្រុមទាំងពីរក្នុងពូល C ដែលបានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ EURO 2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតសន្សំពិន្ទុពូល C ជុំទី៧ វគ្គជម្រុះកាលពីយប់មិញ ក្រុមភ្ញៀវហូឡង់បានត្រឹមស្មើគ្នាជាមួយម្ចាស់ផ្ទះក្រុមអៀរឡង់ខាងជើង ០-០។ បើទោះបីជាទទួលបានត្រឹម១ពិន្ទុ ប៉ុន្តែហូឡង់បានរួចរាល់ក្នុងការកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រ ក្រោយខកខានអស់រយៈពេល៨ឆ្នាំ។

ការប្រកួតរវាងអៀរឡង់ខាងជើង និងហូឡង់
ការប្រកួតរវាងអៀរឡង់ខាងជើង និងហូឡង់

ចំណែកឯមួយគូទៀតបានបញ្ចប់ទៅដោយលទ្ធផលឥន្ទ្រីដែកអាល្លឺម៉ង់យកឈ្នះបេឡារុស ៤ទល់នឹង០។ ៤គ្រាប់របស់កូនក្រុមលោក Joachim Low រកបានដោយកីឡាករ Ginter ១គ្រាប់, Goretzka ១គ្រាប់ និង Toni Kross ២គ្រាប់។

ការប្រកួតរវាងអាល្លឺម៉ង់ និងបេឡារុស
ការប្រកួតរវាងអាល្លឺម៉ង់ និងបេឡារុស

ក្រឡេកមកមើលតារាងពិន្ទុក្នុងពូល C វិញអាល្លឺម៉ង់ជាក្រុមលេខ១ ដោយ៧ប្រកួតឈ្នះ៦ និងចាញ់១ មាន១៨ពិន្ទុ ខណៈហូឡង់ឈរនៅលេខ២ មាន១៦ពិន្ទុ ៧ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់១៕

https://s5.kh1.co/__image/w=568,h=360,q=100/57/574c587032f684ec2a41655f3cb9a258158842a5.png

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អៀរឡង់ខាងជើង 0-0 ហូឡង់
អាល្លឺម៉ង់ ៤-0 បេឡារុស
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T