Real Madrid ចាប់អារម្មណ៍ចង់បានកីឡាករឆ្នើម១រូបរបស់ក្លិបតោខៀវ Chelsea

//s5.kh1.co/4f/4f9416c22fdb5fb635573097b33bf5dc1233d5b3.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ​ Callum Hudson-Odoi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើស្លាបវ័យ១៩ឆ្នាំរូបនេះ ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យមួយរូប ហើយបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងជម្រើសជាតិអង់គ្លេស ក៏ដូចជាក្លិបតោខៀវ Chelsea។

  កីឡាករ​ Callum Hudson-Odoi
  កីឡាករ​ Callum Hudson-Odoi

ក្នុងរដូវកាលថ្មីនេះរូបគេបង្ហាញខ្លួនបាន១១ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៤ដង អោយក្រុម Chelsea ចាប់តាំងពីត្រលប់ពីរបួសវិញ។

យោងតាមកាសែត  El Desmarque របស់ប្រទេសអេស្ប៉ាញបានអោយដឹងថា ក្លិប Real Madrid បានដាក់បញ្ចូលកីឡាករ​ Hudson-Odoi ក្នុងបញ្ជីកីឡាករដែលពួកគេចង់បានក្នុងទីផ្សារដោះដូរកីឡាករ ហើយបើយោងតាមគេវាយតម្លៃរបស់គេហទំព័រ Transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់រូបគេបច្ចុប្បន្នមានតម្លៃ៣៥លានអឺរ៉ូ (ឬប្រហែល ៣៨លានដុល្លារអាមេរិក)។

  កីឡាករ​ Callum Hudson-Odoi
  កីឡាករ​ Callum Hudson-Odoi

គួររម្លឹកផងដែរថា កីឡាករ Callum Hudson-Odoi ជាយុវជនថ្នាលរបស់ក្រុមតោខៀវ Chelsea ហើយបានតម្លើងអោយមកលេងក្នុងឈុតធំ កាលពីដើមឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន៣៩ប្រកួត ស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៩ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T